Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនសិស្សសាលា ១៣ នាក់ មកអប់រំ ក្រោយប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​ទៅ​ប្រមូល​សិស្ស​សាលា​ប្រុស-ស្រី ១៣ នាក់ ដែល​ជួបជុំគ្នា​លេង​ល្បែង​ស៊ីសង និង​ជក់​បារី​អេឡិចត្រូនិក (YOZZ) ក្នុង​ហាង​កាហ្វេ ១ កន្លែង យីហោ Immortal Cafe យក​មក​អប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ លោក ជា ពិសី អភិបាល​ខណ្ឌ​ទួលគោក បាន​ចាត់​ឲ្យ លោក ទាវ សំអឿន និង​លោក ឈាង វុទ្ធី អភិបាល​រង ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​ពិនិត្យ​ទីតាំង​លក់​កាហ្វេ ឈ្មោះ Immortal Cafe ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ 188E1 ផ្លូវ 146z ភូមិ ៥ សង្កាត់​ទឹកល្អក់​ទី ២ ខណ្ឌ​ទួលគោក។ ជាក់ស្ដែង​កម្លាំង​បាន​ពិនិត្យ​ឃើញ​មាន​សិស្សសាលា​ចំនួន ១៣ នាក់ (ស្រី ៥ នាក់​) កំពុង​ជួបជុំ​គ្នា​លេង​ល្បែង​ស៊ីសង និង​ជក់​បារី​អេឡិចត្រូនិក​យ៉ាង​អនាធិបតេយ្យ។

ក្រោយ​ប្រតិបត្តិការ កម្លាំង​អាជ្ញាធរ បាន​នាំ​យក​សិស្ស​ទាំង ១៣ នាក់ នោះ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន (​លទ្ធផល​ពុំ​មាន​ទាំង ១៣ នាក់​) រួច​ធ្វើ​កំណត់​ហេតុ​អប់រំ និង​អញ្ជើញ​ឲ្យ​ឪពុកម្ដាយ​មក​ធានា​យក​ទៅ​ផ្ទះ​វិញ។

តាម​ការ​បញ្ជាក់​ពី លោក ឈាង វុទ្ធី អភិបាល​រង​ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា ដោយឡែក​ម្ចាស់​ហាង​កាហ្វេ ឈ្មោះ ខុន ពុទ្ធារិទ្ធ បាន​នាំ​មក​សាលា​សង្កាត់ ដើម្បី​ធ្វើ​កំណត់ហេតុ ណែនាំ និង​បិទ​អាជីវកម្ម​ទាំងស្រុង​តែម្ដង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម