Connect with us

សន្តិសុខសង្គម

ក្រសួងព័ត៌មានកម្ពុជា និងខេត្តក្វាងសុី ប្រទេសចិន បញ្ជាក់ពីជំហររួមគ្នាផ្សព្វផ្សាយពីទេសចរណ៍ ក្នុងតំបន់ និងអន្តរជាតិ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តជនជាតិជាំងក្វាងសុី ប្រទេសចិន បញ្ជាក់ពីជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និងខេត្តក្វាងសុី គឺជាចក្ខុវិស័យដ៏រឹងមាំនៃទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល ៦៦ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការពិតនៅកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោកបានយល់ឃើញកាន់តែច្បាស់បន្ថែមទៀត។

ការពង្រឹងពង្រីកកិច្ចសហការក្នុងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តក្វាងសុី ធ្វើឡើងក្នុងឱកាសនៃជំនួបពិភាក្សាគ្នារវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជិន អុីយ៉ុន សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងសុី ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណចំពោះរដ្ឋាភិបាលប្រទេសចិន និងរដ្ឋបាលខេត្តក្វាងសុី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មានកម្ពុជាទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយកិច្ចសហការនេះគឺក្រសួងព័ត៌មានបានធ្វើកិច្ចការងារច្រើនជាមួយ ស្ថាប័ន អង្គភាពព័ត៌មាន និងប្រពន្ធ័ផ្សព្សាយរបស់រដ្ឋចិន ក្នុងកិច្ចការព័ត៌មាន ហើយបានខិតខំប្រឹងប្រែងផ្សារភ្ជាប់នូវទំនាក់ទំនងលើការងារផ្សព្វផ្សាយព័ត៌មាន វប្បធម៍ ទេសចរណ៍ សំដៅធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិនស្របតាមទិសស្លោកដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ឈរលើសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ានចិន ដែល​ផ្តោតលើវប្បធម៌ ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងក្របខណ្ឌនេះ កម្ពុជាបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ហើយក្នុងកិច្ចការប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិនជាច្រើនលើការផ្សព្វផ្សាយព័ត៌មាន, ការផលិតបទយកការណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា ប្រទេសចិនគឺជាមិត្តភាពដែកថែបរបស់កម្ពុជា ហើយជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ និងមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ទាំងនេះបានបង្ហាញនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា ចិន មានតាំងពីយូរយារណាស់មកហើយ។ ជាមួយនេះ ប្រទេសចិនបានចូលរួមចំណែកយ៉ាងច្រើនលើការកសាងប្រទេសឡើងវិញ លើការអភិវឌ្ឍសេដ្ឋកិច្ច ហើយក្នុងនោះបានធ្វើឱ្យប្រទេសកម្ពុជា មានការប្រែមុខមាត់ពីប្រទេសក្រីក្រមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ជាមួយការវិនិយោគ និងការចូលរួមកសាងហេដ្ឋារចនាសម្ពន្ធ័ជាតិអោយមានការរីកចម្រើន ។

តាមរយៈនេះដែរ ប្រទេសកម្ពុជាបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កិច្ចសហប្រតិបត្តិការអង្ករ និងត្រី ដែលជាផ្នែកមួយនៃការបើកច្រកលើវិស័យកសិកម្ម និងជលផលកម្ពុជា ដើម្បីនាំយកនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតសម្រាប់ការធ្វើទំនើបកម្មនៅក្នុងប្រទេស។ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តោតលើកិច្ចការងារសំខាន់ៗបន្ថែមលើអ្វីដែលជាយុទ្ធសាស្រ្តគោលនយោបាយរបស់ខ្លួន គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនិងបដិវត្តឧស្សាហកម្មទី៤ និងបដិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ក្នុងក្របខណ្ឌនេះក្រសួងព័ត៌មាន បានកំពុងធ្វើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ដោយភ្ជាប់ទៅនិងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយជូនដល់សាធារណជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម