Connect with us

សន្តិសុខសង្គម

Update ៖ ករណីអគ្គិភ័យនៅច្បារអំពៅ ឆេះឃ្លាំងស្ដុកក្រដាសសែន និងគ្រឿងជ័រទាំងស្រុង

បានផុស

នៅ

ឆេះ​ឃ្លាំង​ស្តុក​ក្រដាសសែន និង​គ្រឿង​ជ័រ​មួយ​ឃ្លាំង​ទាំងស្រុង ផ្អើល​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី ០១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យ​នេះ​ដែរ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៣ និង ២៥ នាទី​រសៀល ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្ទះ​លក់​ក្រដាសសែន ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៥៧ ខាង​ក្រោយ​ពេទ្យ​បង្អែក​ច្បារអំពៅ សង្កាត់​ច្បារអំពៅ​ទី ០១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បានឲ្យដឹងថា គេ​បានឃើញ​មាន​ផ្សែងខ្មៅ​ហ៊ុយ​ខ្មួលខ្មាញ់ លាយឡំ​អណ្ដាតភ្លើង។ ភ្លាមៗ នោះ ពលរដ្ឋ​បាននាំគ្នា​ជួយ​យក​ទុយោ​ទឹក​មក​ជួយ​បាញ់​ដែរ ប៉ុន្តែ​ដោយសារ​ឃ្លាំង​កើតហេតុ​ខាងលើ​សម្បូរ​ទៅ​ដោយ​ក្រដាសសែន ជាហេតុ​ធ្វើឲ្យ​មិន​អាច​ទប់ស្កាត់​បាន ទើប​បង្ក​ឲ្យ​អណ្ដាតភ្លើង​លេប​ត្របាក់​ឆក់​យក​ឃ្លាំង​ខាង​លើ​ទាំងស្រុង​តែម្ដង។

ក្នុង​ហេតុការណ៍​នេះ ក៏​មាន​វត្តមាន លោក ចេង មុន្នី​រ៉ា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ រួម​នឹង​មន្ត្រី​ក្រោម​ឱវាទ​បាន​ចុះ​មក​ដល់​ទីតាំង​ឆេះ​ខាង​លើ​នេះ​ផង​ដែរ។

អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ក្រដាសសែន​ចំនួន ០១ ឃ្លាំង ទាំងស្រុង រួម​នឹង​សម្ភារៈ​គ្រឿង​ជ័រ​មួយ​ចំនួន​ធំ។ ក្នុង​នោះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ជាច្រើន​គ្រឿង បាញ់​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​ជំនាញ​កំពុង​បើក​ការ​ស្រាវ​នៅ​ទីតាំង​ខាង​លើ​នេះ​ផង​ដែរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម