Connect with us

សន្តិសុខសង្គម

ផ្តន្ទាទោស​ឈ្មួញកែច្នៃ ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន១០ នាក់ ដាក់គុកម្នាក់ៗមួយជីវិត

បានផុស

នៅ

ភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២ ០២៤នេះ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មួញ កែច្នៃ ផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនចំនួន១០ នាក់ ដាក់គុកក្នុងម្នាក់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់៥០ លានរៀល ក្រោម​ការ​ចោទប្រកាន់ពីបទ.កែច្នៃ ផលិត រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុផ្សំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាល​ក្រម​បានទុកសិទ្ធិ​ឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិន​ភាគី​ណា​មួយ​កើត​ទុក​មិនសុខចិត្តការសម្រេចសេចក្តីនេះ ។

ជនជាប់ចោទ១០ នាក់ ក្នុងនោះមាន៨ នាក់កំពុងជាប់នៅក្នុងឃុំ នឹង២ នាក់គេចខ្លួន ៖

១.ឈ្មោះ សុខ ផារ៉ា ហៅញ៉ាញ់ ភេទប្រុស អាយុ៤៨ ឆ្នាំ

២.ឈ្មោះ សែម វាសនា ហៅក្តាំង ភេទប្រុស អាយុ៣០ ឆ្នាំ

៣.ឈ្មោះ ផុន វង្សសុភាបណ្ឌិត ហៅសី ភេទប្រុស អាយុ៣៤ ឆ្នាំ

៤.ឈ្មោះ ប៉ុល វាសនា ភេទស្រី អាយុ៣៤ ឆ្នាំ

៥.ឈ្មោះ អ៊ុន សាមិត្ត ភេទប្រុស អាយុ២៤ ឆ្នាំ

៦.ឈ្មោះ សុង រតន ហៅខ្លា ភេទប្រុស អាយុ៣៧ ឆ្នាំ

៧.ឈ្មោះ ឡុង ប៊ុន ហៅLENG BINH ភេទប្រុស អាយុ២៦ ឆ្នាំ

៨.ឈ្មោះ ធី ចាន់ភិរម្យ ភេទប្រុស អាយុ៣៤ ឆ្នាំ (៨នាក់នេះសា លក្រមផ្តន្ទាទោសម្នាក់មួយជីវិត និងពិន័យម្នាក់៥០ លានរៀល) ។ ចំណែក២ នាក់នៅក្រៅឃុំមាន ៖

ម្នាក់ឈ្មោះ ជួន វិចិត្រ ហៅ ឆែប ភេទប្រុស អាយុ៣៥ ឆ្នាំ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងម្នាក់ឈ្មោះ ច្រឹក ផាន់ណា ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន១០០ លានរៀល ដូចគ្នា ។

សាលក្រមបានប្រកាសជាសាធារណៈ ដោយចេញដីកា​ឱ្យតាមចាប់ខ្លួនជនជាប់ចោទទាំង ២ នាក់ និងសម្រេច​រឹបអូស​ផ្ទះ​មួយ​កន្លែងនៅខណ្ឌមានជ័យដាក់ចូលជាសម្បត្តិរដ្ឋ។

សូមជម្រាបថា ៖ ឈ្មួញគ្រឿងញៀនទាំង៨ នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួច កែច្នៃ ផលិត ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ការបង្ក្រាបករណីខាងលើនេះកាលពីវេលាម៉ោង២ រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងការសម្អាតប្រាក់”ក៥” និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿ ងញៀនដោយខុសច្បាប់ “ក៤” នៅចំណុចបណ្តោយផ្លូវ៦០ ម៉ែត្រ មុខផ្សារទំនើបអ៊ីអនម៉ល៣ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លទ្ធផល ៖

.ឃាត់ខ្លួនជនសង្ស័យ៨ នាក់

.ចាប់យកវត្ថុតាងសារធាតុគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ២០៧៦ ក្រាម ស្មើ(២គីឡូ ៧៦ក្រាម)

.សារធាតុមិនច្បាស់ ទម្ងន់ ១០៦៨៨,៣៤ក្រាម (១០គីឡូ ៦៨៨,៣៤ក្រាម)

.ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ

.អាវុធខ្លី១ ដើម ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាង សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ តាមនីតិវិធី៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម