សន្តិសុខសង្គម
ករណីគ្រូមា លី សាម៉េត តំណងអយ្យការសម្រេចធ្វើការចោទប្រកាន់ស្ត្រី២នាក់ទៀត បន្ទាប់ពីACUបញ្ជូនដល់ដៃតុលាការ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសព័ត៌មានទាក់ទងសំណុំរឿងសម្លកំពឹសគ្រូមា លី សាម៉េត ថា មានស្ត្រី២ នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់បញ្ជូនទៅស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ ករណីនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ៤នាក់ ៖
១.ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ
២.ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ
៣.ឈ្មោះ មួង ឃីម
៤.ឈ្មោះ លី សាម៉េត ហៅ គ្រូមា
ពីបទប៉ុនប៉ងសូកប៉ាន់ តាមមាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ក្រោយពីចោទប្រកាន់ជាផ្លូវការតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើប សួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
សូមជម្រាបថា នៅថ្ងៃដដែលនេះអង្គភាពប្រឆាំអំពើពុករលួយ បានបញ្ជូនស្រ្តី២នាក់ ម្នាក់ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងម្នាក់ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ពាក់ពន្ធសំណុំរឿងសម្លកំពឹសគ្រូមា លី សាម៉េត។ ក្នុងសំណុំរឿងនេះដែរ កន្លងមកតុលាការក៏សម្រេចឃុំខ្លួនជនសង្ស័យជិត១០នាក់ហើយដូចជា ៖
១.លោក លី សាម៉េត ហៅគ្រូមា
២.លោក ដួង ដារា
៣.លោក មួង ឃីម
៤.លោក អ៊ុត ធី
៥.លោក ឡាយ វិសិដ្ឋ
៦.លោក កាយ សុខកាន ឥឡូវថែមស្ត្រី២នាក់ទៀត ៕
ដោយ ៖ មករា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់