Connect with us

សន្តិសុខសង្គម

តំណាងអយ្យការ សម្រេចចោទប្រកាន់ លោកចៅសង្កាត់ចោមចៅទី ២ និងស្ត្រីអ្នកលក់គ្រឿងញៀនម្នាក់ ២ បទល្មើស

បានផុស

នៅ

អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ បាន​បញ្ជាក់​ថា តំណាង​អយ្យការ បាន​សម្រេច​ចោទប្រកាន់​លើ​បុគ្គល ២ រូប ៖ ១-ឈ្មោះ វ៉ា សារ៉ង ភេទ​ប្រុស ជា​ចៅសង្កាត់​ចោមចៅ​ទី ២ ពី​បទ គំរាមកំហែង​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បទ​មិន​ប្តឹង​បរិហារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​ដោយ​អ្នករាជការ​សាធារណៈ តាម​មាត្រា ២៣២ និង​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ និង ឈ្មោះ ស៊ុយ ជីវ៉ា ភេទ​ស្រី ពី​បទ ប៉ុនប៉ង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា ២៧ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ចៅសង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្ត្រី​ម្នាក់​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​បែក​ធ្លាយ​សារ​សំឡេង​ចៅសង្កាត់​ចោមចៅ​ទី ២ ទារ​លុយ​ពី​ស្ត្រី​ជួញដូរ​គ្រឿងញៀន​ម្នាក់​នោះ ហើយ​ដែល​សារ​សំឡេង​សន្ទនា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី ២៨ វិច្ឆិកា ថា ជុំវិញ​ការ​បែក​ធ្លាយ​សំឡេង​ចៅសង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ទាមទារ​ប្រាក់​ចំនួន ១ លាន​រៀល ពី​ស្ត្រី​ម្នាក់ ដែល​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​តាម​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​នោះ គឺ​ចៅសង្កាត់​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្ត្រី​ថត​សំឡេង​ចៅសង្កាត់ ហើយ​មាន​ការ​បង្ហោះ​បែក​ធ្លាយ​សំឡេង​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ប្រាក់​របស់​ចៅសង្កាត់​ចោមចៅ​ទី ២ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដែរ យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា កិច្ច​ការងារ​នេះ អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​បទបញ្ជា​របស់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ចំពោះ​ចៅសង្កាត់​ចោមចៅ​ទី ២ ក៏បាន​ទទួល​សារភាព​ថា សំឡេង​នោះ​ពិតជា​សំឡេង​របស់​ខ្លួន​ពិតប្រាកដ​មែន ដែល​មាន​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​ស្ត្រី​ម្នាក់​សង្ស័យ​ជួញដូរ​គ្រឿងញៀន។

បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ប្រុស-ស្រី ២ នាក់ នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម