សន្តិសុខសង្គម
ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌចំការមន ចេញប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១១នាក់ ដែលតែងតែធ្វើសកម្មភាពលួច និងឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ មក ហើយត្រូវបានសមត្ថកិច្ចបង្ហាញមុខក្រុមទាំងនេះនៅថ្ងៃទី ០១ ខែធ្នូនេះ ពាក់ព័ន្ធធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃដូចជា លួចម៉ូតូ និងឆក់ទូរសព្ទជាដើម។

លោក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ចំនួន០៥ នាក់(ស្រី០១) និងចាប់យកវត្ថុតាង ពាក់ព័ន្ធបទល្មើស អំពើលួច (លួចម៉ូតូ) ចំនួន ០២ ករណី។ ករណីទី១ លួចម៉ូតូ មិនបានសម្រេចប្រព្រឹត្តនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងករណីទី២ អំពើលួចលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ដោយឡែកជនសង្ស័យមួយចំនួនទៀត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួន ពាក់ព័ន្ធបទ លួចមានស្ថានទម្ងន់ទោស(ឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ)។ ក្នុងចំណោមនោះ ករណី ០១ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃមិនបានសម្រេច) ប្រព្រឹត្ត នៅចំណុចមុខសណ្ឋាគារឈុនហួយ ផ្លូវលេខ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃមិនបានសម្រេច) នៅចំណុចទល់មុខកន្លែងជួសជុលម៉ូតូ ផ្លូវលេខ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ករណីទី៣ ឆក់យកទូរសព្ទ័ដៃប្រព្រឹត្តនៅចំណុច ផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងករណីទី៤ ឆក់ទូរសព្ទពីជនជាតិចិនប្រព្រឹត្តនៅចំណុចផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ