សន្តិសុខសង្គម
ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំង ជំរិតទារប្រាក់ ឃាត់ខ្លួនមនុស្ស ២ នាក់ និងរកឃើញវត្ថុតាងមួយចំនួនធំ
ជនសង្ស័យប្រុស-ស្រី ២ នាក់ ត្រូវកម្លាំងនគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវ បង្ក្រាបបាន និងរកឃើញវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងចាប់ជំរិតទារប្រាក់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោងប្រហែល ១១ យប់ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតក្នុងផ្លូវលេខ ១៧៤ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និង លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ជាវ វិបុល, លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលប្រព្រឹត្តបទល្មើសខាងលើ ដោយមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ មានជនជាតិចិនមានគ្នាចំនួន ៤-៥ នាក់ ជិះរថយន្ត ១ គ្រឿង ម៉ាក Alpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។

បន្ទាប់ពីស្រាវជ្រាវអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងជំនាញធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ២ នាក់ ៖ ទី១.ឈ្មោះ GU GUOJUN ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិន។ ទី២.ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចជិតវត្តជម្លង់ម្លូរ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ និងរកឃើញវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ។
ក្រោយពីសាកសួរបឋម ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណីបង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចខាងលើ មានចំនួន ៨ នាក់។ ក្នុងនោះ សមត្ថកិច្ចបានបន្តនីតិវិធីស្រាវជ្រាវតាមចាប់បក្ខពួករហូតបិទបញ្ចប់ករណី កាលពីល្ងាចថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ