សន្តិសុខសង្គម
ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់
ក្រោយបែកធ្លាយរូបភាពព្រះសង្ឃមួយអង្គគង់នៅវត្ត អរុណវតី សារសងជាមួយនារីម្នាក់បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គម រហូតថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌនិមន្តមកសាកសួរ ទើបដឹងការពិតហើយនិមន្តព្រះសង្ឃខាងលើទៅស្រុកកំណើតវិញ។

តាមការអោយដឹងពីថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ករណីព្រះសង្ឃក្នុងវីដេអូ ដែលបានបែកធ្លាយក្នងបណ្តាញសង្គម ព្រះអង្គជាសាមណេរ មានព្រះនាម ចន សីហា ព្រះជន្ម១៨ឆ្នាំ ជាអតីតសមណសិស្សវត្តជម្ពូវ័ន(ឈប់រៀន) គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីបានទទួលព័ត៌មានពីវីដេអូខាងលើ ព្រះគ្រូចៅអធិការវត្ត និងថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ បាននិមន្តសាមណេរអង្គនោះមកសាកសួរ ក្រោយពីបានសាកសួរលោកក៏បានឆ្លើយសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តដូចក្នុងវីដេអូ ប្រាកដមែន ហើយសូមទទួលកំហុស និងសូមនិមន្តចេញពីវត្ត អរុណវតី ទៅស្រុកកំណើតវិញ។

តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូ គឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មមាន រែកទឹក ពុះអុស និងជម្រះស្មៅជាដើម។
ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅមុនម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ