Connect with us

សន្តិសុខសង្គម

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង​ ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន

បានផុស

នៅ

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាទួលពិនិត្យគ្រឿងញៀនថៃ​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បើកសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ណាវុធ តំណាងរដ្ឋបាលស្រុកកំរៀងបានមានរបាយការណ៍ស្វាគមន៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់។

លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជា ទទួលបន្ទុកការងារគ្រឿងញៀនបានមានប្រសាសន៍ថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលបានសហការជាជាមួយភាគីថៃលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈ បានថ្លែងអរគុណដល់ ONCB ថៃ ដែលបានផ្តល់ការគាំទ្រលើការងារលើកកម្ពស់សមត្ថភាពមន្រ្តីលើការងារផ្សព្វផ្សាយអប់រំដែលនឹងធ្វើប្រឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងដូចគ្នាព្រោះថា មន្ត្រីនឹងផ្ទេរចំណេះដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយពួកគាត់ឈប់ចាញ់កល់ល្បិចអាចការពារខ្លួន ការពារកូនចៅ ក្រុមគ្រួសារ ហើយចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែន និងបានស្នើសុំឲ្យគ្រប់សមាសភាពទាំងអស់ត្រូវបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកApp NoDrug https://nodrugsnacd.com/download ​​ប្រើប្រាស់និងរាយការណ៍រាល់ករណីគ្រឿងញៀន។

ថ្លែងក្នុងនាមលោក សុខ លូ អភិបាលខេត្ត ក្នុងឱកាសនោះដែរ លោក ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាប បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តបាត់ដំបងហើយលោកសូមអំពាវនាវដល់គ្រប់សមាសភាពត្រូវបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួនពិសេសបន្តការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមគ្រប់លទ្ធភាពដើម្បីឲ្យពួកគាត់មានចំណេះដឹងមូលដ្ឋានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យើងទាំងអស់គ្នាសំដៅការពារបាននូវក្រុមគ្រួសារ សហគមន៍យើងគ្មានគ្រឿងញៀន ” ប្រជាជនម្នាក់គឺជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់”។

សូមបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម