សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន
កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងផ្ទះសំណាក់ យីហោ សន្តិភាព ឃាត់ខ្លួនមនុស្សប្រុស-ស្រី ៨ នាក់ ដែលមកស្នាក់នៅពពាក់ពពូនគ្នា ប្រមូលផ្ដុំគ្នា និងរកឃើញវត្ថុតាងពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ០៧ និង ៣០ នាទីយប់ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ ដឹកនាំដោយ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំលោកមេបញ្ជាការរង និងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំងកម្លាំងរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងផ្ទះសំណាក់យីហោ “សន្តិភាព” ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ២ ភូមិព្រែកតាឡុង ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមក្មេងៗ ប្រុស-ស្រី ជាច្រើននាក់ មកជួលបន្ទប់ស្នាក់នៅពពាក់ពពូនគ្នា បង្កហិង្សា វាយកាប់គ្នា និងលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗ ធ្វើឲ្យពលរដ្ឋរស់នៅក្បែរៗ នោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពកូនចៅដែលធ្វើការយប់ព្រលប់ ងាយប្រឈមនឹងបញ្ហាផ្សេងៗ បង្កឡើងដោយការប្រមូលផ្ដុំរបស់ក្រុមយុវជនមកស្នាក់នៅ។

បច្ចុប្បន្ន យុវជនទាំង ៣ នាក់ ខាងលើ ដែលពាក់ព័ន្ធគ្រឿងញៀន កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។ រីឯអ្នកគ្រប់គ្រងផ្ទះសំណាក់ ក៏ត្រូវបានសមត្ថកិច្ចហៅមកសាកសួរនៅប៉ុស្តិ៍ផងដែរ៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ