សន្តិសុខសង្គម
សកម្មភាពក្រុមក្មេងទំនើងមានភាពស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរប្រតិបត្តិការបង្ក្រាបជាប្រចាំ
សកម្មភាពក្រុមក្មេងទំនើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភាពថមថយស្ងប់ស្ងាត់ល្អប្រសើរជាងមុន បន្ទាប់ពីប្រតិបត្តិការបង្ក្រាបយ៉ាងយកចិត្តទុកដាក់របស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

មួយរយៈក្រោយនេះ កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងកងរាជអាវុធហត្ថនៅតែបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ដោយមិនដកដៃនោះឡើយ បើទោះបីជាបច្ចុប្បន្ននេះ សកម្មភាពក្រុមក្មេងទំនើងមានការថមថយក្នុងកម្រិតខ្ពស់ក៏ដោយ។
ប្រជាពលរដ្ឋ មើលឃើញពីប្រសិទ្ធិភាព នៃការអនុវត្តរបស់កម្លាំងសមត្ថកិច្ច ដែលបានឆ្លើយតបតាមរយៈការបង្ក្រាបយ៉ាងខ្លាំងខ្លា ក្នុងមួយរយៈពេលក្រោយមកនេះ ដែលធ្វើឱ្យពលរដ្ឋសម្ដែងក្ដីរីករាយសាទរបំផុតចំពោះចំណាត់ការលើក្រុមទំនើងដែលចូលចិត្តបង្កភាពព្រួយបារម្ភ ក្នុងសង្គមជាតិ។

ប្រជាពលរដ្ឋជាអ្នកប្រកបរបររត់ passapp បានលើកឡើងថា កន្លងទៅក្រុមក្មេងទំនើងជាក្រុមៗប្រសេចប្រសាចពេញដងផ្លូវ បង្កភាពអនាធិបតេយ្យ បង្កភាពអសន្តិសុខដល់ពលរដ្ឋ តែមួយរយៈចុងក្រោយនេះ សកម្មភាពកម្លាំងអាជ្ញាធរជំនាញបានល្បាតពួនស្ទាក់គ្រប់ច្រក បង្ការ បង្ក្រាបជាប់ជាប្រចាំ ធ្វើឲ្យសកម្មភាពក្មេងទំនើងមានភាពអន់ថយ សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ។

ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានដាស់តឿន ក្រើនរំលឹក ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់ដឹកនាំរដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែមលើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ៕
អត្ថបទ៖ សុភា






-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?