សន្តិសុខសង្គម
តុលាការខេត្តតាកែវបញ្ជាក់ពីការចាប់ខ្លួនស្ត្រីវ័យ៧៤ឆ្នាំ នៅឃុំត្នោត ស្រុកបាទី
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ពីការចាប់ខ្លួនស្ត្រីវ័យ៧៤ម្នាក់ ក្រោយមានមតិរះគន់លើបណ្ដាលសង្គម។ តាមការបញ្ជាក់របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត ការចាប់ខ្លួនទណ្ឌិតឈ្មោះ ជុំ យ៉េន គឺអយ្យការអមសាសាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ចាប់ខ្លួន ដោយយោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល ៨ (ប្រាំបី) ខែ ពីបទ ធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១០ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បន្ថែមថា ចំពោះការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតខាងលើ អយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើឡើងតាមអំណាចសាលក្រម ដែលបានចូលស្ថាពរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ចំណែកតួនាទីរបស់អយ្យការ គឺធានាការអនុវត្តសាលក្រមស្ថាពររបស់សាលាដំបូងប៉ុណ្ណោះ រីឯសេចក្តីសម្រេចនៃសាលក្រម គឺតុលាការជាអ្នកសម្រេច។
បើតាមអ្នកនាំពាក្យ ក្នុងករណីនេះសាមីខ្លួនជាទណ្ឌិត ឈ្មោះ ជុំ យ៉េន បានប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយបានប្ដឹងសើរើទៅតុលាការកំពូលរួចហើយដែរ ហើយបច្ចុប្បន្នសាមីខ្លួន កំពុងរង់ចាំសេចក្តីសម្រេចពីតុលាការកំពូល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ០២៥/២៤ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តតាកែវ ដោយបានចាប់ខ្លួនទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី អាយុ៧៤ឆ្នាំ ដើម្បីយកមកអនុវត្តទោសតាមច្បាប់។ ក្រោយពីការចាប់ខ្លួនស្ត្រីទណ្ឌិតរូបនេះ ក៏មានមតិរិះគន់មួយចំនួននៅលើបណ្ដាញសង្គម ក៏ដូចជាការស្នើសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំពីក្រុមគ្រួសារស្ត្រីរូបនេះផងដែរ៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ