សន្តិសុខសង្គម
អភិបាលខេត្តតាកែវនាំលោកយាយវ័យ ៨២ឆ្នាំ ចេញពីពន្ធនាគារជូនមកដល់ផ្ទះ
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានជួបសួរសុខទុក្ខ និងនាំយកអំណោយ និងជូនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ចេញពីពន្ធនាគារទៅដល់គេហដ្ឋានស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនដាក់ពន្ធនាគារក្រោយតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំ។
យោងតាមដីកាសម្រេចសភាព្រហ្មទណ្ឌតុលាការកំពូលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានយល់ឃើញថា ឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ មានវ័យចាស់ជរា គិតមកទល់ពេលនេះមានអាយុ៨២ឆ្នាំហើយ។ ហេតុនេះតាមគោលការណ៍មនុស្សធម៌ គប្បីសភាព្រហ្មទណ្ឌ នៃតុលាការកំពូល ព្យួរការអនុវត្តទោសចំពោះទណ្ឌិតឈ្មោះនេះ តាមបញ្ញត្តិនៃមាត្រា៤៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដីកាសម្រេចសភាព្រហ្មទណ្ឌតុលាការកំពូល បានបញ្ជាក់យ៉ាងដូច្នេះថា៖
ទី១៖ ទទួលបណ្ដឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ នៃបណ្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូលទៅ សភាពេញអង្គនៃតុលាការកំពូលជាសមត្ថកិច្ច។
ទី២៖ ព្យួរការអនុវត្តទោសលើទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ ដែលមានក្នុងសាលក្រមព្រហ្មទណ្ឌលេខ ៣០ “ខ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤