សន្តិសុខសង្គម
អាជ្ញាធរខណ្ឌចំការមន ចុះរុះរើរបងស័ង្កសីមួយកន្លែងដើម្បីបើកជាផ្លូវមួយខ្សែបញ្ចៀសការកកស្ទះចរាចរណ៍
អាជ្ញាធរចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខណ្ឌចំការមន និងលោក ម៉ៅ ណូលី ប្រធានការិយាល័យសាធារណៈការខណ្ឌ និងមន្រ្តីក្រោមឪវាទកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងរុះរើរបងស័ង្កសីមួយកន្លែងដែលសង់បិទផ្លូវភ្ជាប់រវាងផ្លូវលេខ៤៥៤ និងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទួលទំពូងទី២ ដើម្បីបើកជាផ្លូវមួយខ្សែបញ្ចៀសការកកស្ទះចរាចណ៍។
លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ យល់សុខទុក្ខប្រជាពលរដ្ឋ លោក កៀង លក្ស័ អភិបាលខណ្ឌ បានបញ្ជារអោយលោកចុះដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ មកធ្វើការត្រួតពិនិត្យចំណុចផ្លូវនេះ ដើម្បីជួយកាត់បន្ថយសម្រួលចរាចរណ៍ទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ និងអ្នកឆ្លងកាត់។
លោកអភិបាលរង បានបន្ថែមថា ចំពោះការចុះរុះរើនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ដាក់ពាក្យប្តឹងអោយរដ្ឋបាលខណ្ឌចុះមកនោះឡើយ គឺដោយសារអាជ្ញាធរមើលឃើញពីការកកស្ទះចរាចរណ៍ខ្លាំង ទើបអាជ្ញាធរសម្រេចដាក់គ្រឿងចក្រឈូសឆាយបង្ហាប់ដីចាក់ថ្មក្រួសអោយប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន និងលើកគម្រោងអភិវឌ្ឍន៍ភូមិឃុំសង្កាត់០៣ឆ្នាំរំកិល ដើម្បីចាក់បេតុថផ្លូវខាងលើនេះមួយខ្សែថែមទៀត៕
អត្ថបទ៖ រដ្ឋា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៨ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤