Connect with us

សន្តិសុខសង្គម

អគ្គស្នងការរងនគរបាលជាតិ ណែនាំឲ្យស្នងការដ្ឋានខេត្ដតាកែវ ពង្រឹងបច្ចេកវិទ្យាទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម

បានផុស

នៅ

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក ព្រុំ សុន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការកោកសរសើអំពីស្នាដៃរបស់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ដតាកែវ ក្នុងការបង្ការ​ និងបង្ក្រាបបទល្មើសបានយ៉ាងរហ័ស និងធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះគួរឱ្យកត់សម្គាល់រហូតដល់៤០% នៅក្នុងឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះដើម្បីបង្កើននៅប្រសិទ្ធិភាពការងារឱ្យកាន់តែប្រសើរឡើង ស្នងការដ្ឋាននគរបាលខេត្ដតាកែវ ត្រូវបន្តរពង្រឹងកងកម្លាំងនគរបាល​ ទាំងសមត្ថភាពលើចំណេះ​ ជំនាញ និងកងកម្លាំងអន្តរាគមន៍ ជាពិសេសនគរបាលជំនាញព័ត៌មានវិទ្យា ក្នុងការទប់ស្កាត់បទល្មើសដែលកំពុងកើតមានឡើង តាមរយៈបច្ចេកវិទ្យា ហើយបានក្លាយជាបញ្ហាប្រឈមថ្មី ដែលតម្រូវឱ្យសមត្ថកិច្ច ត្រូវមានការយល់ដឹងខ្ពស់លើកិច្ចការងារនេះជាចាំបាច់។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មានបទល្មើសព្រហ្មទណ្ឌជារួមកើតឡើងចំនួន ២២៧លើក/ ៤៣៦លើក ថយចុះ ២០៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ០៩នាក់ របួស ៨៥នាក់ និងខូចខាតបាត់បង់ ទ្រព្យសម្បត្តិមួយចំនួនធំ។ ក្នុង២២៧ករណីនេះ នគរបាលបានធ្វើការបង្រ្កាបបាន ២២២ករណី បង្រ្កាបជាក់ស្ដែង ១៦៦ករណី តាមការស៊ើបអង្កេតស្រាវជ្រាវ ៥៦ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣០០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

ការងារបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់រួមមានចំនួន២១លើក ធ្វើការឃាត់ខ្លួនមនុស្សចំនួន៦៧នាក់ ស្រី ០៧នាក់ បានចុះធ្វើកិច្ចសន្យាអប់រំ បិទទីតាំងបើកលេងល្បែងភ្នាល់តាមInternet ចំនួន ៤៩៧ទីតាំង និង ០៤ទីតាំងទៀតមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

ការងារបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង បង្ក្រាបរួមមានចំនួន៥០ករណី មុខសញ្ញាចំនួន ១៩៧នាក់ ក្នុងនោះ វិធានការច្បាប់បញ្ជូនទៅតុលាការចំនួន ៤៨ករណី ចំនួន១៧៩នាក់ វិធានការរដ្ឋបាលធ្វើកិច្ចសន្យាអប់រំចំនួន ០២ ករណី ចំនួន១៨នាក់។ បង្ក្រាបករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២៨៩ករណី ឃាត់ខ្លួនចំនួន ៦៥៣នាក់ ស្រី ២៦នាក់ បានបញ្ជូនទៅតុលាការ ក្នុងនោះបានដកហូតវត្ថុតាងថ្នាំញៀនមេតំ ហ្វេតា មីន ICE ចំនួន១,៦២៤.៥២ ក្រាម បង្រ្កាបទីតាំងដាំដំណាំកញ្ឆា ចំនួន ០៥លើក ស្មើនឹង ២៧ទីតាំង បានកាប់ និងដុតបំផ្លាញ​ចោលដើមកញ្ឆាចំនួន ១៣,៤៨២ដើម លើផ្ទៃដី៥,២២២ម៉ែត្រការ៉េ និងបំផ្លាញតង់ស្ដុកទឹកសម្រាប់ ស្រោចស្រពចំនួន ២៦តង់ និងបន្តរចុះផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនបានចំនួន ១,៨៣៥លើក អ្នកចូលរួមចំនួន ១១៣,៨៧២នាក់ ស្រី៥២,២៨៤ នាក់៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម