សន្តិសុខសង្គម
ឆ្នាំ២០២៤ ស្នងការខេត្តក្រចេះបង្ក្រាបករណីជួញដូរ ចែកចាយ ប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៦៣ លើក
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ សមត្ថកិច្ចជំនាញបានបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៦៣ លើក លើ ១០៨ ករណី បើប្រៀបធៀបនឹងឆ្នាំ២០២៣ កើនឡើងចំនួន ៥៥ លើក។

ក្នុងនោះចាប់យកវត្ថុតាងថ្នាំញៀននប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២,៣១៤.១៦ក្រាម និង ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (WY) – កញ្ឆាក្រៀម កញ្ឆាស្រស់-គ្រាប់ពូជ និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំពោះមុខសញ្ញា និងវត្ថុតាងទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។

ចំពោះការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ស្នងការនគរបាលខេត្តក្រចេះបានបញ្ជាក់ថា បានចុះបង្ក្រាបចំនួន ៤៤ លើក ឃាត់ខ្លួន ១៥៧ នាក់ ស្រី ១នាក់។ ក្មេងទំនើងមាន ៣៧ ករណី បានធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងបានឲ្យអាណាព្យាបាលយកទៅអប់រំបន្តចំនួន ១២៣ នាក់/ស្រី ០១នាក់។ ចំណែកឯក្មេងទំនើងដែលពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ០៧លើក ឃាត់ខ្លួនចំនួន ៣៤ នាក់៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ