Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចក្តាប់មុខសញ្ញាជនដៃដល់បាញ់អ្នកសារព័ត៌មាន ម្នាក់នៅស្រុកជីក្រែង បានហើយ

បានផុស

នៅ

សមត្ថកិច្ចស្រុកជីក្រែង បានបញ្ជាក់ថា អស់រយៈពេលជាង ១០ម៉ោង មកនេះ កម្លាំងនគរបាលជំនាញបានបើកការស្រាវជ្រាវរហូតក្តាប់បានមុខសញ្ញាជនដៃដល់ដែលលួចបាញ់ប្រហារទៅលើអ្នកសារព័ត៌មានម្នាក់បណ្ដាលឱ្យរងរបួសនោះបានហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្រុកជីក្រែង បានឱ្យដឹងថា លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន របស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង ១៨៖០០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះ។ សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុកជីក្រែង បានចុះទៅដល់ទីតាំងកើតហេតុ នឹងបានដឹកជនរងគ្រោះមកមន្ទីរពេទ្យ ដោយមានការការពារត្រឹមត្រូវរហូតដល់ទីរួមខេត្ត។

សមត្ថកិច្ចបន្ថែមថា ករណីនេះ គឺអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅតំបន់ព្រៃស្ងាត់ ត្រូវជនដៃដល់លួចបាញ់ប្រហារដោយកាំភ្លើងខ្យល់ បណ្ដាលឱ្យរងរបួស។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកចង្រែងនិងនគរបាលខេត្តសៀមរាបបានក្តាប់មុខសញ្ញាជនដៃដល់នោះបានហើយ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងដែរថា លោកបានបញ្ជារឱ្យកម្លាំងជំនាញ ចុះទៅកាន់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវជាបន្ទាន់ផងដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម