សន្តិសុខសង្គម
ផ្លូវបេតុងជាប់របងរោងចក្រកាណាឌីយ៉ា ក្លាយជាទីតាំងគំនរសំរាមជះក្លិនស្អុយដល់ពលរដ្ឋ
គំនរសំរាមដែលគេយកមកគរទុកនៅលើផ្លូវបេតុងជិតរបងរោងចក្រកាណាឌីយ៉ាបានជះក្លិនស្អុយដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះ ក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ។

ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗនេះ ស្ថិតនៅលើផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា គំនរសំរាមនេះ គឺភាគច្រើនអ្នកលក់ដូរតាមរទេះ តែងតែយកមកចោលនៅចំណុចនេះ ហើយកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ក៏ធ្លាប់ចាប់ផាកពិន័យតាមច្បាប់អន្តរកាល ២ទៅ៣ដងរួចហើយដែរ។

លោកចៅសង្កាត់បានបន្តថា លោកតែងអោយកម្លាំងសង្កាត់លួចឆ្មក់ចាប់ជាប្រចាំចំពោះអ្នកចាក់សំរាមអនាធិបតេយ្យ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋមួយចំនួនយកមកដាក់ចោលពាសវាលពាសកាល ហើយក៏មានជនខិលខូចបានមកហែកក្រដាសបម្រាមចោលថែមទៀតផង។
លោកចៅសង្កាត់ចោមចៅ១ ក៏បានសំណូមពរទៅអ្នកលក់របស់របរចល័ត និងប្រជាពលរដ្ឋជួយចោលសំរាមតាមពេលវេលាដែលខាងក្រុមហ៊ុនប្រមូលសំរាមកំណត់ ដើម្បីជួយថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា៕
អត្ថបទ៖ ម៉េង



-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?