សន្តិសុខសង្គម
មុខសញ្ញាវាយប្លន់យ៉ាងសកម្ម ២ នាក់ ចំណោម ៤ នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ
ក្រុមជនសង្ស័យ ២ នាក់ ក្នុងចំណោមបក្សពួក ៤ នាក់ ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនយកមកសួរនាំ រួចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មានករណីវាយប្លន់មួយបានកើតឡើង កាលពីវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ តាមផ្លូវ ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយជនរងគ្រោះឈ្មោះ រ ដ ភេទប្រុស អាយុ ១៩ ឆ្នាំ ទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ បានជិះម៉ូតូឌុបសង្សារទៅហូបអីនៅសួនច្បារតាខ្មៅ បន្ទាប់មកក៏ជិះត្រឡប់ទៅផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ វិញ។ លុះជិះមកដល់មុខខ្លោងទ្វារវត្តក្របៅ តាមផ្លូវ ២១ នៅវេលាម៉ោង ២៣ និង ៣០ នាទី នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ស្រាប់តែមានជនសង្ស័យ ២ នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកសង់ស៊េរី ២០២៤ ពណ៌ខ្មៅ ដោយអ្នកបើកមានកាន់ដែកទីបមួយកំណាត់ បានជិះដេញវាយពីក្រោយ ធ្វើឲ្យជនរងគ្រោះភ័យបានបើកម៉ូតូរត់ ហើយស្រែកឲ្យគេជួយ ពេលនោះ ក៏ជួបនឹងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ និងប៉ុស្តិ៍រកាខ្ពស់ កំពុងល្បាតតាមផ្លូវ ក៏បានជិះដេញតាមរហូតដល់មុខវត្តឈូងលាភ បណ្ដាលឲ្យម៉ូតូជនសង្ស័យដួល។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌការិយាល័យកម្រិតធ្ងន់ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ១ នាក់ ទៀត ឈ្មោះ ទិត្យ តុងហៃ ភេទប្រុស អាយុ ១៦ ឆ្នាំ ជាម្ចាស់ម៉ូតូ ដែលបានផ្តល់មធ្យោបាយឲ្យក្រុមជនសង្ស័យទាំងនោះជិះធ្វើសកម្មភាព។

កំណត់មុខសញ្ញាក្រុមជនសង្ស័យបានចំនួន ៤ នាក់ ៖ ១-ឈ្មោះ ផល លាងសេង ភេទប្រុស អាយុ ១៥ ឆ្នាំ, ២-ឈ្មោះ ទិត្យ តុងហៃ ភេទប្រុស អាយុ ១៦ ឆ្នាំ, ៣-ឈ្មោះ សុង សំណាង ហៅអាខ្មៅ.អាឡេវ ភេទប្រុស អាយុ ១៧ ឆ្នាំ (គេចខ្លួន), ៤-ឈ្មោះ សឿន ភេទប្រុស អាយុ ១៧ ឆ្នាំ ក្រោយពីឃាត់មកសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀតមានឈ្មោះ សុង សំណាង ហៅ អាខ្មៅ ពិតជាបានយកម៉ូតូរបស់ឈ្មោះ ទិត្យ តុងហៃ ធ្វើសកម្មភាពប្លន់ចំនួន ៣ ករណី។

បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្សពួកនៅសេសសល់កម្លាំងសមត្ថកិច្ច នឹងបើកការស្រាវជ្រាវបន្ត៕
អត្ថបទ ៖ ម៉េង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ