Connect with us

សន្តិសុខសង្គម

រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ នគរបាលក្រុងខេមរភូមិន្ទបង្រ្កាប និងទប់ស្កាត់​បទល្មើសព្រហ្មទណ្ឌ​៤២ករណី

បានផុស

នៅ

រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ កងកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបង្រ្កាប និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌបានសរុបចំនួន​៤២លើក និងឃាត់ខ្លួនមនុស្សចំនួន៥៤នាក់ ដោយបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជិត១ឆ្នាំនៃឆ្នាំ២០២៤នេះ នគរបាលអធិការក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះតាមដានបង្រ្កាបទប់ស្កាត់បទល្មើសព្រហ្មទណ្ឌបាន៤២លើក កើន១៣លើ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះ ក៏បានឃាត់ជនសង្ស័យបានចំនួន៥៤នាក់ ស្រី៣នាក់ ដោយដកហូតវត្ថុតាងជាច្រើនទៀត។

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៥ ខែធ្នូ នេះថា បទល្មើសដែលបង្រ្កាបបាន បែងចែកជាបទល្មើសឧក្រិដ្ឋ៥លើក និងបទមជ្ឈឹម៣៧លើក។ តែទោះយ៉ាងណា សភាពការណ៍សន្តិសុខទូទាំងក្រុង ត្រូវបានកម្លាំងជំនាញរបស់លោក ពង្រឹងរក្សាស្ថេរភាព សន្តិសុខសង្គមបានល្អប្រសើរ ពុំមានអ្វីកើតធំដុំគួរឱ្យកត់សម្គាល់នោះទេ។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទ អះអាងទៀតថា កម្លាំងនគរបាលរបស់លោក នឹងបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ ដើម្បីលើកកម្ពស់ភាពសុខសាន្តរបស់ពលរដ្ឋតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ។

បើតាមលោក យស់ ចាន់វិចិត្រ ក៏ព្រួយបារម្ភពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ព្រោះថា ពលរដ្ឋមួយចំនួនធំនៅមិនទាន់បានគោរពច្បាប់បានល្អត្រឹមត្រូវ តាមរយៈការបើកបរហួសល្បឿនកំណត់ក្នុងទីប្រជុំជន មិនគោរពស្លាកសញ្ញាចរាចរណ៍ សេពគ្រឿងស្រវឹង មនុស្សមិនទាន់គ្រប់អាយុបើកបរ និងខុសលក្ខណៈបច្ចេកទេសយានជំនិះ។ ដូច្នេះស្នើដល់ពលរដ្ឋគ្រប់រូប មេត្តាចូលរួមគោរពច្បាប់ទាំងអស់ ចៀសវាងខ្លាចនគរបាល ជាងការមិនគោរពច្បាប់។

ទាក់ទិននឹងរដូវរំហើយនេះដែរ លោកអធិការនគរបាលក្រុងខេមរភូមិន្ទ សំណូមពរដល់ប្រជាពលរដ្ឋអ្នកពាក់ព័ន្ធត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលងាយនឹងឆាបឆេះ ករណីមានការធ្វេសប្រហែសប្រការណាមួយ។
របាយការណ៍លទ្ធផលការងាររបស់អធិការដ្ឋាននគបាលក្រុងខេមរភូមិន្ទ បង្ហាញថា ជិតផុតបំណាច់ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានប្រមាណ១៥ករណី បណ្តាលឱ្យមនុស្សស្លាប់៨នាក់ និងរបួស១៦នាក់។ ដោយឡែកគ្រោះអគ្គិភ័យ កើតមានតែករណីឆាបឆេះព្រៃឈើប៉ុណ្ណោះ។ រីឯការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណចំនួន៤.១៣០នាក់ និងសៀវភៅស្នាក់នៅបានចំនួន៨៦៧នាក់។

អ្នកស្រី សុខ ណា និងលោក គុយ វុទ្ធី ជាពលរដ្ឋភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក៏ឯកភាពផងដែរចំពោះកិច្ចប្រឹងប្រែងការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរបស់សមត្ថកិច្ច ដោយសារស្ថានភាពក្មេងទំនើង ការលេងល្បែងស៊ីសង និងគ្រឿងញៀន មានភាពស្ងប់ស្ងាត់ល្អបើធៀបនឹងឆ្នាំមុនៗ។

តំណាងពលរដ្ឋដដែលបន្តថា រាល់ការផ្តល់សេវាសាធារណៈវិញ ឃើញថា សមត្ថកិច្ចអនុវត្តបានល្អប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈ គ្មានការយកលុយកាក់អ្វីទេ និងឆាប់រហ័សទៀតផង។ ទោះយ៉ាងណាពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមដងផ្លូវបច្ចុប្បន្ន ព្រោះសង្កេតឃើញយុវជនបើកបរម៉ូតូលឿន វ៉ាជែង និងមិនពាក់មួកសុវត្ថិភាព ដែលងាយនឹងបង្កគ្រោះថ្នាក់ណាស់ ពួកគាត់ស្នើសុំដល់សមត្ថកិច្ចបន្តរឹតបន្តឹងច្បាប់ និងអប់រំផ្សព្វផ្សាយបន្ត៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ 

ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ១ ម៉ោង មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម