សន្តិសុខសង្គម
ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ
មេតុនទីនម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយគេចវេះមិនទទួលខុសត្រូវពីមួយខែទៅមួយខែ រហូតដល់ឆ្នាំ។ ការឃាត់ខ្លួនមេតុងទីនេះបានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិថ្នល់បុះបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អឹម ផារ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេតុនទីន មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកប្រពន្ធឈ្មោះ មី អេងលី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេតុនទីន (គេចខ្លួន) ។
តាមការឲ្យដឹងពីក្រុមជនរងគ្រោះក្នុងករណីនេះលុយដែលត្រូវមេតុនទីទទួលពីជនរងគ្រោះមានចំនួនសរុប ១៣៨,៣១៥ ដុល្លារ (ដប់បីម៉ឺនប្រាំបីពាន់បីរយដប់ប្រាំដុល្លារ)។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី ជនសង្ស័យជាមេតុនទីន បានបបួលជនរងគ្រោះលេងតុងទីន និងខ្ចីលុយជនរងគ្រោះតែមិនទទួលខុសត្រូវដោយគេចវេះមិនទទួលខុសត្រូវពីមួយខែទៅមួយខែ រហូតដល់ឆ្នាំ លុះរហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបានឃើញជនសង្ស័យឈ្មោះ ជឹម ផារ៉ុង ភេទ ប្រុស(ប្តី) នៅផ្ទះភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលេងតុនទីន និងខ្ចីលុយជនរងគ្រោះពិតប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។ បច្ចុបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕
អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ