Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទីបញ្ជូនខ្លួនជនជាតិចិនដែលផ្ទុះអាវុធជាង៧០គា្រប់ទៅស្នងការខេត្តដើម្បីអនុវត្តច្បាប់

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ដែលផ្ទុះអាវុធ៧១គ្រាប់កាលពីយប់រំលងអាធ្រាត្រថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់។ ការបញ្ជូនខ្លួនជនសង្ស័យរូបនេះ បន្ទាប់ពីកម្លាំងជំនាញនៃអធិការស្រុកបានឃាត់ខ្លួន និងបានសួរនាំរួចរាល់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៨ធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការស្រុកបន្ថែមថា ករណីផ្ទុះអាវុធចំនួន៧១គ្រាប់បង្កឡើងដោយបុរសជនជាតិចិនតៃវ៉ាន់នេះ​ កម្លាំងជំនាញនៃអធិការស្រុកបាទី បានបញ្ជូនខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តតាកែវរួចហើយ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់។ តែទោះយ៉ាងណា ករណីនេះលោកអធិការស្រុកមិនបានបញ្ជាក់ពីមូលហេតុនោះទេ។

សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ មានករណីផ្ទុះអាវុធមួយបង្កឡើងដោយបុរសជនជាតិចិនតៃវ៉ាន់ឈ្មោះ CAI JIA YOU មានអាយុ​ ២០ឆ្នាំ​ ប្រើប្រាស់កាំភ្លើងខ្លី ម៉ាក Sig Sauer បាញ់ឡើងលើចំនួន៧១គ្រាប់ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរាគមន៍​។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឲ្យដឹងដែរថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលស្រុកបាទីចាប់ខ្លួន និងបានបញ្ជូនទៅស្នងការខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់។ លោកក៏បានសង្កត់ធ្ងន់ដែរថា លួចបាញ់បាន ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម