សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យឆក់ទូរស័ព្ទមិនសម្រេច ក្រោយពលរដ្ឋស្រែកចោរ
នគរបាលខណ្ឌមានជ័យ ប្រដេញឃាត់បានជនសង្ស័យម្នាក់ ក្រោយមានប្រជាពលរដ្ឋជិះម៉ូតូដេញ និងស្រែកថា ចោរៗ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៣០ នាទី កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលេខ ២៧១ សង្កាត់បឹងទំពន់ទី ០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ច នៃអធិការខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យជាតិអាកុលនៅតាមបណ្ដោយផ្លូវ ២៧១ ក្បែរស្ថានីយប្រេងឥន្ធនៈ តូតាល់ ក៏ស្រាប់តែមានប្រជាពលរដ្ឋបានស្រែកថា «ចោរៗ»។ ស្របពេលនោះ សមត្ថកិច្ច ក៏ធ្វើការប្រដេញជនសង្ស័យខាងលើដែលព្យាយាមរត់គេចខ្លួន រហូតមកដល់ផ្លូវលេខ ២៧១ ក្បែរស្តុប ណូគា ទើបស្ទាក់ចាប់បាន និងត្រួតពិនិត្យរកឃើញវត្ថុតាងមួយចំនួនសង្ស័យជាសារធាតុញៀន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផែនអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បាននាំជនសង្ស័យយកទៅសាកសួរ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី