Connect with us

សន្តិសុខសង្គម

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ១៣ នាក់ បង្កហិង្សា ៥ ករណី

បានផុស

នៅ

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​បង្ហាញ​មុខ​ជា​សាធារណៈ ជនសង្ស័យ​លួច និង​ក្រុម​ក្មេង​ទំនើង ៤ ក្រុម មាន​ចំនួន ១៣ នាក់ ដែល​តែងតែ​បង្ក​ហិង្សា ៥ ករណី បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ម្នាក់ និង​រង​របួស​ជាច្រើន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​បទបញ្ជា​ពី លោក​ឧត្ដមសេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្ដមសេនីយ៍ ប៊ុន សត្យា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ លី ប៊ុនអេង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ លោក​វរសេនីយ៍ឯក ម៉ម សាវន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន ១៣ នាក់ កាលពី​ថ្ងៃ​ទី ៦-៧ និង​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៤។ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​ក្មេង​ទំនើង​ឈ្មោះ ក្រុម ដើម​ពោធិ៍​(DP),​ក្រុម​បឹង​សាឡាង​ស្រួល (BSL),​ក្រុម​ទឹកថ្លា (TTK) ក្រុម​កាហ្វេ​កែង​ចិន (CKJ) សរុប​ចំនួន ១៣ នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​(​វាយ​កាប់​គ្នា​) ចំនួន ៥ ករណី យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​មាន​ចំនួន ១៣ នាក់ ក្នុង​នោះ ១-ឈ្មោះ សៅ សង្ខារ​មីន ហៅ ចាក់​គូ ភេទ​ប្រុស អាយុ ២១ ឆ្នាំ , ២-​ឈ្មោះ សាន់ ហាន​ស៊ុ​ង ភេទ​ប្រុស​ អាយុ ​១៧​ ឆ្នាំ ​, ៣-​ឈ្មោះ ម៉េង លី​ធឿន ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ ​, ៤-ឈ្មោះ ម៉េត ភក្ត្រា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ​,៥-​ឈ្មោះ យូ គីម​ហ៊ាង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ៦-​ឈ្មោះពិន សៀវ​លិក ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ​, ៧-​ឈ្មោះ​ ភា រ៉ា​ដូ ភេទ​ប្រុស​ អាយុ​ ១៦ ឆ្នាំ ​, ៨-​ឈ្មោះ​ តាំង លី​ឆាយ ភេទ​ប្រុស​ អាយុ​ ១៦ ឆ្នាំ ​, ៩-​ឈ្មោះ​ ហៃ វ​ឌ្ឍ​នា ហៅ​ វឌ្ឍន៍ ភេទ​ប្រុស អាយុ ​១៦ ​ឆ្នាំ ​, ១០-​ឈ្មោះ ​វី ចរិយា ហៅ ខ្មៅ ភេទ​ប្រុស អាយុ​ ១៦​ ឆ្នាំ ​, ១១-​ឈ្មោះ​ អន សុ​វណ្ណា ហៅ វណ្ណា ភេទ​ប្រុស អាយុ​ ១៦​ ឆ្នាំ , ១២-​ឈ្មោះ សែម ភ​ត្រា ភេទ​ប្រុស និង ១៣-​ឈ្មោះ ឃន ពេជ្រ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ទាំង ១៣ នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៩ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម