សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះនៅតំបន់សេដ្ឋកិច្ចពិសេសបិទត្រាងព្រះសីហនុគ្រប់គ្រងបានទាំងស្រុង
ករណីអគ្គិភ័យដែលឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បិទត្រាង ខេត្តព្រះសីហនុ ត្រូវបានកម្លាំងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យគ្រប់គ្រងបានទាំងស្រុងហើយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១០ធ្នូនេះ ដោយមិនមានការរាលដាលនោះទេ។ តាមការអះអាងពីមន្ត្រីអគ្គិភ័យ ករណីនេះគឺឆេះកាសសំណល់ដែលស្តុកទុកចោលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មិនមែនឆេះរោងចក្រដែលកំពុងធ្វើសង្វាក់ផលិតកម្មនោះទេ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១០ធ្នូនេះ មានករណីអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់សេដ្ឋពិសេស បិទត្រាង ខេត្តព្រះសីហនុ។ ក្រោយពីទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យ បានចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកន្លែងកើតហេតុដើម្បីជួយអន្តរាគន៍។ ទោះបីយ៉ាងណាករណីអគ្គិភ័យនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងដោយមិនមានការរាលដាលដល់រោងចក្រនោះទេ ខណៈមូលហេតុនៃការឆាបឆេះនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ថែម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»