សន្តិសុខសង្គម
ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើមខែមេសា ឆ្នាំ២០២៥
ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី២ បានសម្រេចការសាងសង់ ៨៥% ហើយ និងគ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោក វ៉ា វណ្ណៈ អ្នកគ្រប់គ្រងការដ្ឋានសាងសង់ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១០ធ្នូនេះ។

គួររំលឹកថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរណ៍។ ការសាងសង់ស្ពានអាកាសចំនួន២ជាន់ ជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និ វិថីកងយោធពលខេមរភូមិន្ទ (២៧១ )។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមករវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ប្រជាពលរដ្ឋបានលើកឡើងថា ចំពោះការធ្វើដំណើរក្នុងពេលការសាងសង់ស្ពាននេះ គឺមានការលំបាកបន្តិចបន្តួចនៅផ្នែកមួយចំនួន ហើយក៏រំពឹងថា នៅពេលស្ថាបនារួចរាល់ស្ពានអាកាសមួយនេះ នឹងអាចជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋពីការកកស្ទះផងដែរ។
សូមបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ ជាគម្រោងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាសរុប ជាង៣៦លានដុល្លារ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចសម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ