សន្តិសុខសង្គម
ក្មេងទំនើងមួយក្រុម នាំគ្នាយកដុំថ្មគប់នារីបម្រើការ KTV រងរបួស ឃាត់ខ្លួនបានម្នាក់
ម្ចាស់ហាង KTV យីហោ ពិភពសំនៀង មួយកន្លែង នាំគ្នាឃាត់ខ្លួនបានក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលនាំគ្នាធ្វើសកម្មភាពយកដុំថ្មមកគប់លើនារីបម្រើការ បង្កឲ្យមានរបួសស្នាម។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ហាងបានឲ្យដឹងថា កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ១០ ខែឆ្នាំដដែល ក្រុមក្មេងទំនើងទាំងនោះ មានគ្នាជាច្រើននាក់ ជិះម៉ូតូជាច្រើនគ្រឿង បាននាំគ្នាយកដុំថ្មមកគប់កន្លែងកើតហេតុម្ដងរួចមកហើយ តែមិនមានអ្នករងរបួសនោះទេ បន្ទាប់មក ក្រុមក្មេងទាំងនោះ បានជិះរត់គេចខ្លួនទៅបាត់អស់។ លុះវេលាម៉ោងខាងលើ ស្រាប់តែលេចមុខក្រុមជន ទាំងនេះមកធ្វើសកម្មភាពម្ដងទៀត ដោយយកដុំថ្មជាច្រើនគប់មកចំនារីដែលបម្រើម្នាក់ និងបុរសម្នាក់ បណ្ដាលឲ្យរងរបួសជើង រួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ប្រភពបានបន្តថា ភ្លាមៗ ពួកគេបាននាំគ្នាជិះម៉ូតូដេញតាមប្រដេញពីក្រោយជាច្រើនម៉ែត្ររហូតទាន់ ក៏ចាប់ឃាត់ខ្លួនបានម្នាក់ និងម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីមសង់ ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-5383 នាំមកកន្លែងវិញ។ ចំណែកបក្ខពួកផ្សេងនាំគ្នារត់គេចខ្លួនទៅចោលបាត់ស្រមោលអស់។ ក្នុងនោះផងដែរ ជនសង្ស័យខាងលើ ត្រូវបានម្ចាស់ហាងនាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់ រួចប្រគល់ទៅឲ្យសមត្ថកិច្ចយកទៅសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?