សន្តិសុខសង្គម
បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់
កម្មករដឹកខ្សាច់តាមទូកម្នាក់ បានលិចបាត់ក្នុងទន្លេ ខណៈទូកអែបច្រាំង ស្រាប់តែច្រាំងទន្លេបានបាក់សង្កត់មកលើទូក កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ ស្ថិតនៅភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមរបាយការណ៍របស់សមត្ថកិច្ចបានសរសេរថា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ទូកដឹកខ្សាច់ ១ គ្រឿង មានមនុស្សចំនួន ៤ នាក់ នៅលើទូក ទី១.ឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ ៤៥ ឆ្នាំ នៅភូមិឬស្សី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ (ម្ចាស់ទូក) ទី២.ឈ្មោះ ឃិន ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិបារាយ ឃុំកពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (កម្មករ) ទី៣.ឈ្មោះ ឃុន ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (កម្មករ) និង ទី៤.ឈ្មោះ សឿ សឹង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានស្រុកកំណើតនៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (បានបាត់ខ្លួន)។

សមត្ថកិច្ចបានបន្តថា ទាំង ៤ នាក់ បានដឹកខ្សាច់មកឲ្យម្ចាស់សិប្បកម្មលក់ខ្សាច់ ឈ្មោះ ហេង វុទ្ធា ភេទប្រុស អាយុ ៣៩ ឆ្នាំ នៅភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លុះដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ៤ ទៀបភ្លឺ ច្រាំងទន្លេបានបាក់សង្កតទូក បណ្តាលឱ្យបាត់ឈ្មោះ សឿ សឹង , ប៉ុន្តែ (ទូកអត់លិច)។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅផ្នែកជំនាញឱ្យចុះស្រាវជ្រាវករណីនេះហើយ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ