សន្តិសុខសង្គម
ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះចំនួន៤នាក់ក្នុងហេតុការណ៍បាក់ច្រាំងទន្លេសង្កត់លើទូកដឹកខ្សាច់កាលពីវេលាទៀបភ្លឺថ្ងៃទី១១ធ្នូនេះ នៅមិនទាន់រកឃើញនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១១ធ្នូនេះ ខណៈអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងខិតខំស្វែងរកសពជូនគ្រួសាររងគ្រោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកណ្ដាលនៅមុននេះបន្តិច។

រដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ថា ករណីនេះគឺកើតឡើងដោយសារគ្រោះធម្មជាតិ បាក់ច្រាំងទន្លេមេគង្គប្រវែងជាង៣០០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ បណ្តាលឱ្យបាក់ស្រុតកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងករណីនេះបណ្តាលឱ្យសង្កត់លើទូក៣គ្រឿង និងបង្កឱ្យមនុស្ស៤នាក់គ្រោះថ្នាក់ ក្នុងនោះម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួនរកសាកសពមិនទាន់ឃើញ។

ក្នុងដំណើរចុះពិនិត្យនៅទីតាំងកើតហេតុ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះអកុសលនានា ដែលអាចកើតមានជាយថាហេតុ និងស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព។

សូមបញ្ជាក់ថា ករណីបាក់ច្រាំងទន្លេនេះ បើតាមរដ្ឋបាលខេត្ត គឺបណ្ដាលមកពីគ្រោះធម្មជាតិ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបណ្តាលឱ្យបាក់ច្រាំងសង្កត់លើទូក៣គ្រឿង និងបង្កឱ្យមនុស្ស៤នាក់គ្រោះថ្នាក់រួមមាន៖ ទី១ឈ្មោះ ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិឬស្សី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ (ម្ចាស់ទូក) ទី២.ឈ្មោះ ឃិន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបារាយ ឃុំកពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (កម្មករ) ទី៣.ឈ្មោះ ឃុន ភេទប្រុស អាយុ៣៣ នៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (កម្មករ) និងទី៤ . ឈ្មោះ សឿ សឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានស្រុកកំណើតនៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (បានបាត់ខ្លួន)៕
អត្ថបទ៖ សុខុម








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ