Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌសែនសុខ ជួសជុលស្ថាបនាប្រព័ន្ធលូប្រអប់មួយខ្សែទំហំ២ម៉ែត្រ ដេីម្បី​រំដោះទឹកនារដូវវស្សា​

បានផុស

នៅ

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយរដ្ឋបាល​រាជធានីភ្នំពេញបានដាក់គ្រឿងចក្រកាត់ផ្លូវបេតុងលេខ១០១៩​ (ភ្នំពេញ​-ហាណូយ)​ ស្ថាបនាដាក់លូប្រអប់ទំហំ២ម៉ែត្រ ដើម្បីរំដោះទឹកនារដូវវស្សា តភ្ជាប់ប្រឡាយខាងកេីតផ្លូវ​ ស្ថិតក្នុងភូមិឃ្មួញ​ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ការស្ថាបនាដាក់លូប្រអប់ថ្មីនេះមាន​ទំហំ២ម៉ែត្រ​ ៤ជ្រុង​ ប្រវែង ២៨ម៉ែត្រ និងដាក់អណ្តូងរីហ្គា​ ផ្នែកខាងលិចផ្លូវ ដេីម្បី​នាំទឹកពីតំបន់ច្រមុះជ្រូក​ និងមុខវត្តឃ្មួញ​ ដែលធ្លាប់លិចលង់នារដូវស្សា​ ទៅភ្ជាប់ប្រឡាយខាងកេីតផ្លូវ​ ស្ថិតក្នុងភូមិឃ្មួញ​ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ការធ្វើឡើងនេះ ដោយមានការយកចិត្តទុកដាក់ពីសាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ។ ដោយកន្លងមកទីតាំងខាងលើនេះ តែងតែមានការលិចលង់នារដូវវស្សា ដែលបង្កផលប៉ះពាលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ជុំវិញការដ្ឋានដាក់លូប្រអប់ថ្មីនេះ គឺមានរយៈពេលប្រហែលមួយសប្តាហ៍ ក្នុងដំណេីរការកាយដាក់លូ អាជ្ញាធរក៏សូមឲ្យអ្នកធ្វេីដំណេីរ​ មេត្តាយោគយល់​ និងអធ្យាស្រ័យ​ ចំពោះការរំខានដោយការដ្ឋាន​ និងសូមបង្កេីតការប្រុងប្រយ័ត្នពេលបេីកបរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២១ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម