សន្តិសុខសង្គម
ក្មេងទំនើង ៣ នាក់ ខំប្ដូរឈ្មោះក្រុម នៅតែគេចមិនផុតពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ
ក្មេងទំនើង ៣ នាក់ ធ្លាប់ជាសមាជិកក្រុម team98 តែដោយសមត្ថកិច្ចតាមចាប់ពេក បានបំបែកក្រុម និងប្ដូរឈ្មោះមកជា team មុខព្រលានវិញ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងយកមកអប់រំតាមវិធានការរដ្ឋបាល។

អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែធ្នូ ឆ្នាំ ២០២៤ នេះ ដោយមានបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង ១៤ បានបន្តចុះបង្ក្រាប និងទប់ស្កាត់ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម និងបានចាត់វិធានការអប់រំលើក្មេងទំនើងសរុប ៨៧ នាក់ ដែលបានប្រមូលផ្ដុំគ្នាកណ្ដាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។

អាវុធហត្ថបានឱ្យដឹងទៀតថា ក្នុងនោះ មានក្មេងទំនើង ៣ នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង team98 តែដោយសមត្ថកិច្ចតាមចាប់ team98 ពេក ក៏បានបំបែកក្រុម និងប្ដូរឈ្មោះមកជា team មុខព្រលានវិញ តែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌកំបូលធ្វើការឃាត់ខ្លួន និងយកមកអប់រំតាមវិធានការរដ្ឋបាល ដែលក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នា ជាមួយក្រុមទំនើងផ្សេងទៀត ជាច្រើនលើក។ ជាពិសេស សមាជិកមួយចំនួន ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕
អត្ថបទ ៖ សំណាង









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ