Connect with us

សន្តិសុខសង្គម

រដ្ឋបាលរាជធានី ស្ថាបនាប្រព័ន្ធលូប្រអប់ខ្នាតធំ ដើម្បីរំដោះទឹកនៅផ្លូវលេខ ១០៥

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍ដាក់លូប្រអប់ធំៗស្របផ្លូវលេខ១០៥ ទំហំ ២,៥ម៉ែត្រគុណ២,៥ម៉ែត្រ ចាប់ពីចំណុចផ្លូវលេខ២៨៨ ដល់ផ្លូវ២៤៥ និងទំហំ៣,៥ម៉ែត្រគុណ ៣,៥ម៉ែត្រ ចាប់ពីផ្លូវលេខ៤៨៨ ដល់២៤៥ ដើម្បីរំដោះទឹកជន់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោយពីស្តារប្រឡាយលូបឹងត្របែក នឹងផ្លាស់ប្តូរលូប្រអប់ខ្នាតធំរួចរាល់ទៀត ប្រាកដណាស់ឆ្នាំក្រោយនឹងដោះស្រាយបញ្ហាលិចទឹកបានជាក់ជាពុំខាន។

លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ដងផ្លូវជាពិសេសនៅចំណុចឮដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះ សូមមេត្តាយោគយល់នូវការកក់ស្ទះចរាចររំខានដល់ការរកស៉ី និងជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលកំពុងតែអនុវត្តគម្រោង។

លោកស្រី សុខ សុខា និងលោក ទិត្យ សំណាង ជាប្រជាពលរដ្ឋរស់នៅតំបន់បានលើកឡើងដូចគ្នាថា ជារៀងរាល់ឆ្នាំប្រឡាយលូបឹងត្របែកនេះ អោយតែមានភ្លៀងធ្លាក់ខ្លាំង គឺតែងមានការជន់លិច ដែលមិនអាចបើកបរ ឬធ្វើអាជីវកម្មបានឡើយ។ ពួកគាត់មានអារម្មណ៍សប្បាយចិត្ត នៅពេលឃើញអាជ្ញាធររាជធានីភ្នំពេញ ធើ្វការអភិវឌ្ឍន៍គម្រោងដាក់ប្រព័ន្ធ​លូធំៗដើម្បីរំដោះទឹកជនលិចនៅរដូវភ្លៀង ហើយក៏សង្ឃឹមថា នៅពេលគម្រោងដាក់ប្រព័ន្ធលូប្រអប់ធំៗនេះ រួចរាល់ក្នុងរាជធានីភ្នំពេញនឹងលែងមានការជន់លិចតទៅទៀត ជាពិសេសនៅតំបន់ប្រឡាយលូបឹងត្របែកនេះ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញពិនិត្យមើលស្ថានភាព និងជុំរុញការដោះស្រាយផលប៉ះពាល់ ការងារស្តារប្រឡាយ និងដាក់លូប្រអប់ចំនួន២ខ្សែរស្របផ្លូវ លេខ១០៥ ចាប់ពីចំណុចផ្លូវលេខ២៧៨ ដល់ផ្លូវលេខ៤៨៨ និងដាក់លូប្រអប់នៅលើផ្លូវលេខ១០៥ ចាប់ពីចំណុចផ្លូវលេខ២៨៨ ដល់ផ្លូវ២៤៥ ទំហំ ២,៥ម៉ែត្រ x២,៥ម៉ែត្រចំនួនពីរខ្សែរ និងចាប់ពីផ្លូវ២៤៥ ដល់ផ្លូវលេខ៤៨៨ ទំហំ៣,៥ម៉ែត្រx ៣,៥ម៉ែត្រ ចំនួន២ខ្សែរទៀត ស្ថិតនៅខណ្ឌបឹងកេងកង និងខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម