សន្តិសុខសង្គម
សិស្សស្រីៗ០៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនធ្វើការអប់រំ ក្រោយបានណាត់វៃគ្នា បង្ករបួសស្នាម
កណ្តាល ៖ សិស្សស្រីៗចំនួន០៨នាក់ដែលជាក្មេងទំនើងបានណាត់វៃគ្នានឹងថតវីដេអូបង្ហោះជាសាធារណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និង កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ធ្វើការសហការជាមួយនឹងនាយកសាលា ឃាត់ខ្លួនសិស្សទាំងនោះ មកធ្វើកិច្ចសន្យាអប់រំ និង ហៅអាណាព្យាបាលមកធ្វើការធានា។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង០៤ និង២០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសាលាវិទ្យាល័យសេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចចាប់បានទាំងសង្ខាង ជាក់ស្តែងករណីនារីទំនើង វាយគ្នានេះ បានកើតឡើងនៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃ០៤ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចវត្តក្របៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ រាជធានីភ្នំពេញ និងស្រាវជ្រាវបង្ក្រាបបាន សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និងការបែកធ្លាយរូបភាព កេ្មងស្រីសិស្សសាលា ប្រើអំពើហិង្សា(វាយគ្នាដោយដៃទៅវិញទៅមក) ភ្លាមៗ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាជំនាញខេត្ត លោកមេបញ្ជាការ ក្រុង ស្រុក ឱ្យស្រាវជ្រាវ ស្វែងរក ការពិតករណីខាងលើ ជាបន្ទាន់។
តាមរយៈរូបភាពសកម្មភាពក្មេងស្រី វាយតប់គ្នា ជំនាញ កងរាជអាវុធហត្ថ ខេត្តកណ្តាល និង កងរាជអាវុធហត្ថ ក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវស្វែងរកឃើញពួកក្មេងទំនើងទាំងនេះ គឺជាសិស្សសាលា នៅក្រុងតាខ្មៅ។ កម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តកណ្តាលនិង កងរាជអាវុធហត្ថក្រុងតាខ្មៅ ស្នើសុំកិច្ចសហការពីលោកនាយកសាលា រហូតឈានដល់ អញ្ជើញសិស្សពាក់ព័ន្ធក្នុងបង្កករណីហិង្សា ខាងលើ មកសាកសួរនៅក្នុង(ទីចាត់ការ) សាលា និងអញ្ជើញអាណាព្យាបាលទាំងឪពុកទាំងម្ដាយមកណែនាំ និង កិច្ចសន្យាធានាទើបអនុញ្ញាតឱ្យទៅវិញ។

នៅចំពោះមុខតំណាងគណៈគ្រប់គ្រងសាលា អាណាព្យាបាល និងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកណ្តាល ពួកគេបានឆ្លើយសារភាពថា រូបភាពសកម្មភាពក្នុងវីដេអូ គឺពិតជារូបភាពពួកគេបានធ្វើសកម្មភាពពិតប្រាកដមែន។
សូមបញ្ជាក់ថា នៅវេលាម៉ោង ១១នាថ្ងៃ ០៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមុខសាលាវិទ្យាល័យសេរីភាព មានសិស្សសាលាវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ចំនួន ០៤នាក់ជិះម៉ូតូ ០២គ្រឿង មកមុខសាលាវិទ្យាល័យសេរីភាព ក៏ជួប សិស្សសាលាសេរីភាព ០៣នាក់ជិះម៉ូតូ ០១គ្រឿង ហើយគូភាគីសងខាងបានមើលមុខគ្នា ទៅវិញទៅមក ក៏ជិះម៉ូតូធ្វើដំណើរទៅគោលដៅរៀងៗខ្លួន។ លុះនៅដល់ថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២៤ ភាគីសិស្សសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានជិះម៉ូតូមកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព បបួលណាត់គ្នាទៅវាយគ្នា នៅវត្តក្របៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ពួកគេក៏ធ្វើដំណើរ ដល់ស្រះទឹកក្នុងវត្តក្រប៉ោ ក៏បានចាប់គូរវាយគ្នា ដោយភាគីខាងសាលាហ៊ុនសែនវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានម្នាក់ ចំណែកភាគីខាងសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព មានគ្នាពីរនាក់ ប៉ុន្តែដំបូងវាយគ្នា ម្នាក់ទល់នឹងម្នាក់ ក្រោយមកទើបអ្នកឱ្យអ្នកទីពីរចូលមកវាយបន្តទៀត ហើយក៏មានអ្នក(សិស្ស) លួចថតរូប ។ ករណីវាយតប់គ្នានេះ មិនបណ្តាលឱ្យមានរបួសស្នាមទាំងសងខាងនោះទេ បន្ទាប់មកគូបដិបក្ខ ទាំងពីរ នាំគ្នាជិះម៉ូតូទៅផ្ទះរៀងៗខ្លួន៕
អត្ថបទ ៖ សុភា


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?