សន្តិសុខសង្គម
រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ក្រសួងអប់រំមិនអនុញ្ញាតឱ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមនៅក្នុងកម្មវិធីចំណេះទូទៅ និងមិនអនុញ្ញាតឱ្យមានការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជានោះឡើយ។

ការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៍មានមួយចំនួនបានផ្សព្វផ្សាយថា ក្រសួងអប់រំបានយល់ព្រមដាក់បញ្ចូលការបង្រៀនភាសាវៀតណាមទៅកម្មវិធីសិក្សា។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៍មានមួយបដិសេធម្តងរួចមកហើយថា ក្រសួង
មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្រសួងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះធ្វើការកែតម្រូវជាបន្ទាន់។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូរយៈពេលជាង២នាទីកាលពីថ្ងៃទី១៤ធ្នូកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ក្រសួងអប់រំមានជំហរយ៉ាងមុតមាំ និងបដិសធមិនទទួលយកនូវរាល់សំណើរការដាក់ភាសាវៀតណាមនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈណាមួយមួយឡើយ។ ក្រសួងមិនអនុញ្ញាតឱ្យមានការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជា និងមិនអនុញ្ញាតឱ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមនៅក្នុងកម្មវិធីចំណេះទូទៅឡើយ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបាននិងកំពុងលើកកម្ពស់ការបង្រៀនភាសាជាតិទាំងនៅក្នុងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនតាមរយៈការអនុវត្តកញ្ចប់អំណានដំបូងហើយសូមអំពាវនាវសូមឱ្យបុគ្គលិកអប់រំលោកគ្រូអ្នកគ្រូនិងជនរួមជាតិទាំងអស់កុំមានការព្រួយបារម្ភ និងកុំភាន់ច្រឡំតាមការចុះផ្សាយព័ត៍មានតាមបែបញុះញង់ និងគ្មាន
មូលដ្ឋានច្បាស់លាស់។
ជាមួយគ្នានេះ ក្រសួងសូមបដិសេធ និងច្រានចោលទាំងស្រុងរាល់ការផ្សាយព័ត៍មានមិនពិតដែលធ្វើឱ្យមានការភាន់ច្រឡំសូមចូលរួមទាំងអស់គ្នាដើម្បីជួយលើកកកម្ពស់ការបង្រៀនភាសាខ្មែរ និងចូលរួមគាំទ្រការអនុវត្តការធ្វើកំណែទម្រង់វិស័យអប់រំពិសេសការពង្រឹងគុណភាពវិស័យអប់រំការបង្កើតសាលារៀនគំរូព្រមទាំងចូលរួមរវាងរដ្ឋនិងសហគម
ន៍ដើម្បីការអប់រំ៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា