Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ជនបរទេសយកទ្រព្យសម្បត្តិ នៅក្រុងព្រះសីហនុ ឃាត់ជនដៃដល់ ០៦ នាក់ ជាបន្តបន្ទាប់

បានផុស

នៅ

ដោយ​អនុវត្ត​តាម​បទបញ្ជា លោក​ឧត្ដមសេនីយ៍​ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន មុន្នីរ័ត្ន, លោក​វរសេនីយ៍ឯក ហែម បូណា និង​លោក​វរសេនីយ៍ឯក ឆាន់ គីមលី អនុ​ប្រធាន​នាយកដ្ឋាន ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ , ខេត្ត​បាត់ដំបង និង​ខេត្ត​ស្វាយរៀង ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​ក្រុម​ជនសង្ស័យ រហូត​ឃាត់​បាន​ជា​បន្តបន្ទាប់​ចំនួន ០៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង ០០ និង ០០ នាទី ឈាន​ចូល​ថ្ងៃ​ទី ២១ ស្ថិត​ក្នុង​ភូមិ ០៦ សង្កាត់​លេខ ០៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ហិង្សា​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច និង​ឧបករណ៍​ឆក់ វាយ​យក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​ឈ្មោះ MOHMMA ABU TAHER ភេទ​ប្រុស ជនជាតិ​បង់ក្លាដេស បណ្ដាល​ឱ្យ​រង​របួស។

បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​ខាងលើ បាន​ជិះ​រថយន្ត ០១ គ្រឿង ម៉ាក PRUIS គេចខ្លួន​ពី​កន្លែង​កើតហេតុ។ ចំពោះ​សម្ភារៈ​បាត់បង់​រួមមាន ៖ ទូរស័ព្ទ​ចំនួន ០២ គ្រឿង​, ប្រាក់​ចំនួន ៧៥០ ដុល្លារ និង​កាត​មួយ​ចំនួន។

នគរបាល​បាន​ឱ្យ​ដឹង​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី ០៩ ខែ​ធ្នូ ឆ្នាំ ២០២៤ វេលា​ម៉ោង ១៧ និង ០៥ នាទី កម្លាំង​ជំនាញ បាន​បន្ត​ដឹកនាំ​សហការ ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៦ នាក់ រួមមាន ៖ ទី១.ឈ្មោះ ញ៉ឹក ពៅ​វេហា ឃាត់ខ្លួន​ត្រង់​ចំណុច​ភូមិ​កំពង់ទូក ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ ទី២.ឈ្មោះ ជៀង មករា អាយុ ៣២ ឆ្នាំ ឃាត់ខ្លួន​ត្រង់​ចំណុច​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ទី៣.ឈ្មោះ នី ណា ហៅ MMO ឃាត់ខ្លួន​ត្រង់​ចំណុច​ឃុំ​ជាំ​សង្កែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ ទី៤.ឈ្មោះ អ៊ូ រីម ឃាត់ខ្លួន​ត្រង់​ចំណុច​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ទី៥.ឈ្មោះ ស វាសនា។ ទី៦.ឈ្មោះ ស៊ុន រ៉ាធិ ឃាត់ខ្លួន​ត្រង់​ចំណុច​សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម