Connect with us

សន្តិសុខសង្គម

ផ្ទុះកំប៉ុងហ្គាសនៅយានដ្ឋាន ១ កន្លែង ក្នុងខណ្ឌទួលគោក រងរបួសមនុស្ស ០២ នាក់

បានផុស

នៅ

បុរស​ចំនួន ០២ នាក់ រង​របួស​រលាក​ពេញ​ខ្លួន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​កំពុង​ចាញ់​ថ្នាំ​ឡាន​ក្បែរ​ចង្ក្រាន​ហ្គាស ស្រាប់តែ​ផ្ទុះ​ឡើង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង ១០ និង ០៥ នាទី ព្រឹក ថ្ងៃ​ទី ១៦ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្លូវ ៤៣០ កែង​ផ្លូវ​មុនី​រ៉េត ស្ថិត​ក្នុង​ភូមិ ១៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សម្ដី​បុរស​ម្នាក់​ឈ្មោះ ណូរ៉ា អាយុ ៣៥ ឆ្នាំ មុខរបរ​បើក​យានដ្ឋាន​បាញ់​ថ្នាំ​នៅ​កន្លែង​កើតហេតុ​ខាង​លើ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ជាង​កំពុង​ធ្វើការ​បាញ់ថ្នាំ​ឡាន​ដូច​សព្វដង តែ​ថ្ងៃនេះ​ជាង​បាន​បាញ់​ថ្នាំ​ក្បែរ​ចង្ក្រាន​បាយ​ដែល​ចុងភៅ​កំពុង​ធ្វើ​ម្ហូប ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គាស​តូច​សាយភាយ​មក​បណ្ដាល​ឲ្យ​រលាក​បុរស ០២ នាក់។ ភ្លាមៗ នោះ ជាង​ឡាន​ដូចគ្នា ក៏បាន​យក​ម៉ូតូ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ព្រមទាំង​សុំ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ការពារ​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​រួច សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ប្រចាំការ​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំនួន ០១ គ្រឿង និង​មាន​ការ​យកអាសា​ពី​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ​យក​បំពង់​ពន្លត់​អគ្គិភ័យ​តាម​ផ្ទះ​រៀងខ្លួន​មក​ជួយ​បាញ់​ពន្លត់​អស់​ចំនួន ២០ បំពង់​តូច-ធំ ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចុះ​មក​ដល់​ដែរ តែ​មិន​បាន​បាញ់​នោះ​ទេ។

ករណី​ខាង​លើ​នេះ មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​នោះ​ឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​ក្នុង​យានដ្ឋាន​ខាង​លើ​តិចតួច​ប៉ុណ្ណោះ តែ​បង្ក​ឲ្យ​មនុស្ស ០២ នាក់ រង​របួស​រលាក់​ខ្លួនប្រាណ ដែល​ជា​ជាង​ឡាន​ក្នុង​យានដ្ឋាន​ខាង​លើ ហើយ​ថៅកែ​យានដ្ឋាន​ក៏បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​ផង​ដែរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៥៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម