សន្តិសុខសង្គម
អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស
រដ្ឋបាលខណ្ឌជ្រោយចង្វារបានដឹកនាំមន្ត្រីជំនាញនៃរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យតាមអាហារដ្ឋានទាំងខាងក្នុង និងខាងក្រៅរបងសាលារៀន និងណែនាំដល់អាជីវករទាំងអស់ពិនិត្យការលក់ដូរនំចំណីណាដែលអាចប៉ះពាល់ដល់សិស្ស គឺមិនអនុញ្ញាតឲ្យបន្តលក់នោះទេ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក វុធ សូវៀត នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមជាមួយការិយាល័យអប់រំ យុវជន និងកីឡា ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចុះពិនិត្យការលក់នំចំណីក្នុងសាលា និងជាប់របងសាលា ចំនួន២សាលា គឺវិទ្យាល័យព្រែកលៀប និងបឋមព្រែកលៀប ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

មន្ត្រីនៃរដ្ឋបាលខណ្ឌជ្រោយចង្វារបានលើកឡើងថា ការចុះត្រួតពិនិត្យនេះមិនមែនជាលើកទីមួយនោះទេ គឺមន្ត្រីជំនាញនៃរដ្ឋបាលខណ្ឌបានបន្តចុះត្រួតពិនិត្យជាបន្តបន្ទាប់កន្លងមកតាមសាលារៀនជាច្រើននៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ និងសហការជាមួយគណៈគ្រប់គ្រងសាលាណែនាំជាប់ជាប្រចាំដល់ក្រុមអាជីវករដែលលក់នៅក្នុងហារដ្ឋានសាលាឲ្យយកចិត្តទុកដាក់ពីផលប៉ះពាល់ដល់សុខភាពរបស់សិស្ស។ ក្នុងករណីដែលពួកគាត់នៅតែបន្តលក់មិនគិតពីសុខភាពរបស់សិស្សានុសិស្សនោះ បើរកឃើញ គណៈគ្រប់គ្រងសាលាក៏ដូចជាអាជ្ញាធររដ្ឋបាលខណ្ឌមិនអនុញ្ញាតឲ្យគាត់បន្តលក់នៅអាហារដ្ឋានតាមសាលារៀនបន្តទៀតនោះឡើយ។

អាជីវករដែលលក់ដូរនៅក្នុងសាលាបានសំដែងក្ដីរីករាយ និងលើកឡើងថា ពួកគាត់បានយល់ដឹងច្បាស់ពីសុខភាពរបស់កូនៗតូចៗទាំងអស់។ ពួកគាត់ក៏មានកូនតូចៗដូចគ្នាក្នុងនាមជាអាណាព្យាបាល គឺមិនចង់ឲ្យកូនមានសុខភាពមិនល្អទេ គឺចង់ឲ្យកូនមានសុខភាពល្អ និងមករៀនមានចំណេះដឹង។ ពួកគាត់លក់ដូរតែនំចំណី ភេសជ្ជៈណា ដែលមិនប៉ះពាល់ដល់សុខភាព។

គួរបញ្ជាក់ផងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងថ្មី ស្ដីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំ បច្ចេកទេសជាដើម៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៩ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក