Connect with us

សន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ជនសង្ស័យប្រុសស្រី ០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

បានផុស

នៅ

ភ្នំពេញ​ ៖​ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ នៅព្រលប់​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជនសង្ស័យប្រុសស្រី ០៤នាក់​ ត្រូវ​បានបង្ហាញមុខជា​សាធារណៈ​មុននឹង​បញ្ជូនខ្លួនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធករណីគ្រឿងញៀន​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។

សូម​ជម្រាប​ថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗ​នេះ​​ បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី០១នាក់) នៅចំណុចផ្ទះជួលមួយកន្លែងគ្មានលេខ ស្ថិតនៅបណ្ដោយផ្លូវជាតិ6A ភូមិក្តីចាស់  សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សថ្លាចំនួន ០៨កញ្ចប់តូចធំ, ថ្នាំគ្រាប់ចំនួន១៥គ្រាប់ ពណ៌បៃតង ១៤គ្រាប់ ពណ៌ក្រហម ០១គ្រាប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យប្រុសស្រីទាំង០៤នាក់ រួមមាន៖ ១/ ឈ្មោះ ហែម សាវ័ន្ត ភេទប្រុស អាយុ ៣៨ឆាំ្ន, ២/ ឈ្មោះ លេង រតនា ភេទប្រុស អាយុ ១៦ឆ្នាំ, ៣/ ឈ្មោះ រិន ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ, ៤/ ហេង នីតា ភេទស្រី អាយុ ៣៧។

បច្ចុប្បន្ន​ជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

ដោយ​ ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម