សន្តិសុខសង្គម
ជនសង្ស័យ ០២ នាក់ ឆក់ទូរស័ព្ទបានសម្រេច ជិះម៉ូតូគេចខ្លួន ជ្រុលបុកម៉ូតូ ០១ គ្រឿងទៀត ឃាត់បានម្នាក់
ជនសង្ស័យ ០២ នាក់ ឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចនៅមូលដ្ឋានខណ្ឌដង្កោ រួចជិះម៉ូតូរត់គេចខ្លួន ត្រូវម្ចាស់ស្រែកចោរៗ តាមពីក្រោយ និងមានប្រជាពលរដ្ឋឃើញនាំគ្នាដេញតាម ធ្វើឲ្យជនសង្ស័យភ័យ ជិះទៅបុកម៉ូតូ ០១ គ្រឿងទៀតដួល នៅភូមិទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ឃាត់បានម្នាក់ រីឯម្នាក់ទៀតគេចខ្លួនបាត់។

ជនសង្ស័យខាងលើ បានធ្វើសកម្មភាពត្រង់ចំណុចបុរីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៨ យប់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤។

តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈជនរងគ្រោះជិះម៉ូតូដោយទុកទូរស័ព្ទក្នុងឃ្លុបម៉ូតូតាមដងផ្លូវ ក៏មានជនសង្ស័យ ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីមសង់ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KE-2274 មកក្បែរធ្វើសកម្មភាពឆក់យកបានសម្រេចហើយជិះគេចខ្លួនពីចំណុចកើតហេតុ។ ពេលនោះដែរ ជនរងគ្រោះបានស្រែកចោរៗ ហើយជិះម៉ូតូប្រដេញតាមពីក្រោយ ក៏មានប្រជាពលរដ្ឋឃើញនាំគ្នាដេញតាមពីក្រោយរហូតដល់ស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី ០១ ស្រាប់តែជនសង្ស័យជិះម៉ូតូទៅបុកជាមួយនឹងម៉ូតូ ០១ គ្រឿងទៀត ដែលឈប់រង់ចាំស្តុប បណ្ដាលឲ្យដួលខ្ទាតប៉ះនឹងបង្គោលស៊ីម៉ងត៍។ ភ្លាមៗ នោះ ប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបានម្នាក់ភ្លាមៗ រីឯម្នាក់ទៀតរត់ចោលគ្នាបាត់ស្រមោល។ លុះក្រោយមក ពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ និងនាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍ ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលសង្កាត់ចោមចៅ ០១ ខណ្ឌពោធិ៍សែនជ័យ ប្រគល់ទៅឲ្យម្ចាស់ករណីខណ្ឌដង្កោវិញ ដើម្បីធ្វើការស្រាវជ្រាវរកបក្ខពួកបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
អត្ថបទ ៖ សំណាង





-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?