Connect with us

សន្តិសុខសង្គម

អ្នកប្រើទឹកស្អាតនៅស្រុកសំរោង ខេត្តតាកែវ ស្នើអាជ្ញាធរជួយអន្តរាគមន៍ក្រោយឃើញវិក្កយបត្រប្រើអស់ជាង៤លានក្នុងមួយខែ

បានផុស

នៅ

ពលរដ្ឋកំពុងប្រើប្រាស់បណ្តាញទឹកស្អាតរស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ស្នើដល់មន្ត្រីពាក់ព័ន្ធ ពិសេសលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយអន្តរាគមន៍ និងធ្វើអធិការកិច្ចលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ដែលមានអាសយដ្ឋានភូមិលំចង់ ឃុំលំចង់ ស្រុកសំរោង ក្រោយចេញវិក្កយបត្រឲ្យពលរដ្ឋមួយគ្រួសារ ក្នុងខែវិច្ឋិកា ឆ្នាំ២០២៤ ថាបានប្រើប្រាស់អស់ទឹក១,៧៤៤ម៉ែត្រគូប គិតជាទឹកប្រាក់​៤,០១១,២០០​លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអតិថិជនឈ្មោះ សុខ សុខា ភេទស្រី ដែលកំពុងរងគ្រោះក្នុងករណីនេះថា រាល់ខែគាត់ប្រើប្រាស់ទឹកយ៉ាងច្រើនអស់៤ម៉ឺន ទៅ៥ម៉ឺនរៀលប៉ុណ្ណោះ លើសអីតែខែវិច្ឆិកា អស់ដល់ទៅជាង៤លានរៀល។ គាត់បន្ថែមថា គេសុំសម្រួលឲ្យគាត់បង់ត្រឹម១,២០០,០០០រៀលវិញ ដើម្បីបញ្ចប់រឿង តែគាត់មិនព្រមព្រោះវាហួសហេតុពេក។ ហើយនេះក៏មិនមែនជាករណីថ្មីដែរ ជាករណីចាស់កើតឡើងដដែលៗដែលថៅកែទឹកស្អាតខាងលើធ្លាប់ធ្វើដាក់អតិថិជនគាត់ក្នុងសហគមន៍។

ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ដា ហៅម៉ាប់ ថៅកែទឹកស្អាត សំណាងឌីណាលំចង់ បានបកស្រាយថា​ បានជាយ៉ាងនេះ ព្រោះកន្លងមកបុគ្គលិកគាត់កត់គីឡូខ្វះ ចឹងហើយបានជាពេលនេះគាត់ស្រាវជ្រាវទៅឃើញប្រើអស់ប៉ុណ្ណឹង។ គាត់ពន្យល់ថា ករណីនេះ កើតឡើងពីបុគ្គលិកគាត់ ដែលអ្នកដើរកត់កុងទ័រទឹកតាមផ្ទះ​ គាត់ធ្វើការប្រហែស ដោយមិនបានចុះស្រង់កុងទ័រទឹកតាមផ្ទះរបស់អតិថិជនតាមផ្ទះទេ តែបែរជាចេញវិក្កយបត្រស្មានៗ រយៈពេល២ឆ្នាំមកហើយ។ ហេតុនេះ ទើបគាត់ចេញវិក្កយបត្រសរុបឃើញត្រូវបង់ ៤លានរៀលជាង!។ គាត់ថា បុគ្គលិកគាត់ស្មានៗគីឡូហើយកត់ ទើបគីឡូវាឡើងច្រើនជាន់គ្នា៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម១៩ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៧ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម