សន្តិសុខសង្គម
ពលរដ្ឋ និងអ្នកទេសចរ សាទរក្រោយកំណាត់ផ្លូវសិរីកា ត្រូវបានស្ថាបនាជាផ្លូវកៅស៊ូប្រភេទAC
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ព្រមទាំងអ្នកទេសចរគ្រប់ទិសទីលែងលំបាកធ្វើដំណើរលើកំណាត់ផ្លូវសិរីកា ទៀតហើយ ខណៈកំពុងមានការអ៊ុតកៅស៊ូប្រភេទAC លើកកម្ពស់គុណភាពផ្លូវថ្នល់ ដើម្បីសុវត្ថិភាពបើកបរ។

ពេលតទៅ កំណាត់ផ្លូវសិរីកា ស្ថិតនៅក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលធ្លាប់តែមានជង្ហុកជ្រៅលំបាកធ្វើដំណើរមិនថាតែរដូវប្រាំង ឬវស្សាទេ បច្ចុប្បន្នកំពុងត្រូវបានអ៊ុតជាកៅស៊ូប្រភេទAC ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព។

អ្នកស្រី ប៊ុត យៀត ជាអ្នកលក់ទឹកអំពៅ និងអ្នកស្រី ម៉ារី ជាពលរដ្ឋរស់នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង លើកឡើងថា នៅពេលមានផ្លូវស្អាតល្អងាយស្រួលធ្វើដំណើរយ៉ាងដូច្នេះ ពួកគាត់សប្បាយរីករាយណាស់ ដោយសង្ឃឹមថា ការលក់ដូរកាន់តែដាច់ច្រើនជាងមុន និងធ្វើដំណើរមិនជួបគ្រោះថ្នាក់អ្វីឡើយ។ តំណាងប្រជាពលរដ្ឋទាំង២នាក់ អះអាងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ទៀតថា កន្លងទៅ កំណាត់ផ្លូវសិរីកាប្រវែងជាង២គីឡូម៉ែត្រនេះ លំបាកធ្វើដំណើរខ្លាំងពិសេសរដូវវស្សាមានទឹកដក់លិចច្រើនកន្លែង ហើយពួកគាត់ក៏ធ្លាប់ស្នើសុំឱ្យរដ្ឋបាលខេត្ត ក្រុង និងមន្ទីរពាក់ព័ន្ធជួយជួសជុលកែលម្អឱ្យបានល្អប្រសើរផងដែរ ប៉ុន្តែបានដូចក្តីបំណងរបស់ពួកគាត់ហើយ។

ទន្ទឹមនោះ ពលរដ្ឋក៏ស្នើសុំដល់អ្នកប្រើប្រាស់ទាំងអស់ មេត្តាបើកបរប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីបញ្ចៀសគ្រោះថ្នាក់តាមដងផ្លូវពេលបានផ្លូវស្អាតហើយ។ ដោយកុំបើកបរលើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន និងសេពគ្រឿងស្រវឹង ជាដើម។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ឱ្យដឹងថា ក្រុមការងាររបស់លោក ទទួលខុសត្រូវអ៊ុតកៅស៊ូលើកំណាត់ផ្លូវសិរីកាដែលរងខូចខាតមានប្រវែងជាង១គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្រាស់៧ហ៊ុន។ ដោយឡែកប្រមាណជា១គីឡូម៉ែត្រទៀត ត្រូវទទួលខុសត្រូវដោយក្រុមហ៊ុនម៉ៅការស្ថាបនាផ្សេងទៀត។ បច្ចុប្បន្នកំណាត់ផ្លូវដែលមន្ទីរកិច្ចសន្យាកែលម្អត្រូវបានជួសជុលចប់អស់ហើយ។

លោក អន ដាវុធ បន្តថា រដ្ឋបាលខេត្តកោះកុង និងមន្ទីរសាធារណការ បានរួមសហការគ្នា ដើម្បីលើកកម្ពស់គុណភាពផ្លូវមានសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍ ពិសេសបង្កើនភាពទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកោះកុងកាន់តែច្រើន។
ចំណែកឯក្រុមហ៊ុនម៉ៅការKLK ដែលទទួលការអ៊ុតកៅស៊ូACប្រវែងជាង៤០០ម៉ែត្រដែលនៅសេសសល់ បានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ថា ក្រុមការងាររបស់លោកកំពុងមមាញឹកអ៊ុតកៅលើកំណាត់ផ្លូវសិរីកានេះដែលនៅសេសសល់តែប្រវែងជាង៤០០ម៉ែត្រអោយទាន់ទៅតាមគម្រោងផែនការ ចាប់ពីផ្លូវកែងស្ថានីយ៍ប្រេងសូ និងរហូតដល់កែងផ្លូវចូលស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្ត។ ជាក់ស្តែង មូលហេតុដែលមានយឺតយ៉ាវបន្តិច ក៏ព្រោះតែក្រុមការងារការដឹកជញ្ចូនកៅស៊ូពីខេត្តព្រះសីហុនរយៈចម្ងាយឆ្ងាយទំរាំដល់ទីតាំងស្ថាបនាផ្លូវ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ