Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌឬស្សីកែវ ណែនាំឲ្យពលរដ្ឋរស់នៅសងខាងផ្លូវបេតុងដែលទើបស្ថាបនារួចជួយ​សម្អាត​អនាម័យដើម្បីសោភ័ណភាព

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅ និងប្រកបអាជីវកម្មនៅសងខាងអតីតផ្លូវរថភ្លើងដែលទើបស្ថាបនាជាផ្លូវបេតុងរួច ត្រូវជួយសម្អាតអនាម័យសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ ដើម្បីសោភ័ណភាព និងបរិស្ថានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងនៅពេលដែលលោកអភិបាលខណ្ឌដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធចុះពិនិត្យរបៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវបេតុងថ្មី(អតីតផ្លូវរថភ្លើង) និងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវខាងលើ។ បើតាមលោក ជិន ប៊ុនធឿន អតីតផ្លូវរថភ្លើងដែលទើបស្ថាបនាជាផ្លូវបេតុងរួចរាល់នេះ ដើមឡើយគឺជាតំបន់សំណង់មិនរៀបរយ ហើយក៏ជាភូមិសាស្ត្រមួយដែលស្មុគស្មាញថែមទៀតផង។

លោកអភិបាលខណ្ឌក៏បានស្នើអោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយ​មន្ដ្រីអាជ្ញាធរ ថែរក្សាអោយបាននូវអនាម័យ សណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវសាធារណៈខាងលើនេះ ដើម្បីមូលដ្ឋានស្អាត។

ជាមួយគ្នានេះ លោកអភិបាលក៏បានជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវបេតុងថ្មីនេះថា ផ្លូវនេះនឹងត្រូវរៀបចំបន្ថែមនាពេលខាងមុខដោយដាំដើមឈើដើម្បីបង្កើនសោភ័ណភាព និងរៀបចំនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវបន្ថែមទៀតផងដែរ។ លោកក៏ស្នើសុំអោយប្រជាពលរដ្ឋត្រូវរួមគ្នាសម្អាតនៅមុខផ្ទះឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ និងមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាម​ទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៥២ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម