Connect with us

សន្តិសុខសង្គម

អគ្គស្នងការរងឲ្យកងកម្លាំងនគរបាលត្រូវធានាឲ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានណែនាំកម្លាំងនគរបាល ត្រូវធានាឲ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដូចនាបច្ចុប្បន្ននេះ។ ការណែនាំនេះ ធ្វើឡើងនៅក្នុងពិធី​បិទសន្និបាទបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការរដ្ឋាននគបាលខេត្តកំំពត កាលពីរសៀលថ្ងៃទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ក៏បានរំលេចនូវអ្នកមានស្នាដៃសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាននៅឆ្នាំ២០២៤ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឆ្លាតវៃរបស់សម្ដេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ដែលបានណែនាំដល់កងកម្លាំងនគរបាលជាតិឱ្យបង្កើការយកចិត្តទុកដាក់ក្នុងការរៀបចំវិធានការទប់ស្កាត់ និងបង្ក្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយមដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដូចនាបច្ចុប្បន្ននេះ។

លោកក៏បានណែនាំកម្លាំងនគរបាល ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំវិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយម។ ខណៈដែលឯកឧត្តមអភិបាលខេត្តកំពតបានកោតសរសើរ និងណែនាំដល់កងកម្លាំងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ លើកការងារការពារព្រំដែន។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងស្នងការខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពនៅក្នុងខេត្ត នាពេលកន្លងមក និងបានលើកទឹកចិត្តឲ្យបន្តខិតខំធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀត ពិសេសការងារការពារព្រំដែន។

បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពត បានបង្ហាញឱ្យដឹងថា ការងារគ្រប់គ្រង់សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត មានភាពល្អប្រសើរ ជំរុញដល់ចលនាប្រកួតប្រជែងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អ ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ ៩៣ឃុំសង្គាត់នៅទូទាំងខេត្ត មិនមានឃុំសង្កាត់ណា ជាប់ចំណាត់ថ្នាក់លេខ៣នោះទេ គឺមានតែលេខ១ និងលេខ២ ប៉ុណ្ណោះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា៥១ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម