Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ក្រោយឆក់ទូរស័ព្ទរបស់ជនបរទេសបានសម្រេច

បានផុស

នៅ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រដេញចាប់ជនសង្ស័យបានចំនួន០២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង​១៥នាទី​យប់ ​ថ្ងៃ​ទី​១៨ ខែធ្នូ​ ឆ្នាំ​២០២៤​ ចំណុចធ្វើសកម្មភាពខាង​ក្រោយ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ​ ​​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧត្តមសេនីយ៍ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែនការងារព្រហ្មទណ្ឌ​ បានដឹកនាំកម្លាំងជំនាញម៉ូតូប្រដេញ ជិះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ លុះដល់វេលាម៉ោងកើតហេតុ ក៏​​ឃេីញ​ជន​សង្ស័យ​២នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1LE-0061 បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​នារី​ជនជាតិ​បរទេស២នាក់​​ ដែល​កំពុង​ដេីរ​ រួចជនសង្ស័យបានបន្ថែមល្បឿនរត់គេចខ្លួន។

ប្រភពបានបន្តថា ភ្លាមៗកម្លាំងដែលកំពុងល្បាត ក៏ប្រទះឃើញបានរាយការណ៍តាមវិទ្យុទាក់ទង ប្រដេញតាមជនសង្ស័យ ​រហូត​ដល់​ផ្លូវ​កម្ពុជា​ក្រោម​នៅចំណុច​ស្តុប​ថ្ម​ដា​ មូលដ្ឋានខណ្ឌ ៧មករា ជនសង្ស័យ​ក៏បាន​ផ្តួល​ម៉ូតូ​ចោល​​រត់​គេចខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញ​ឃាត់​បាន​ទាំង​២នាក់​​ និងដកហូតទូរស័ព្ទរបស់ជនរងគ្រោះបានមកវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធី កសាងសុំណុំរឿងទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម