Connect with us

សន្តិសុខសង្គម

ប្រជាសហគមន៍នេសាទ រ៉ាមសារ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើអ្នកនេសាទខុសច្បាប់

បានផុស

នៅ

ប្រជាសហគមន៍នេសាទ និងមន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារ បានស្គាល់អត្តសញ្ញាណជនសង្ស័យលួចប្រើឧករណ៍ទំនើបឆក់ត្រី ហើយសំណូមពរទៅសមត្ថកិច្ចអនុវត្តច្បាប់ជួយចាត់វិធានការតាមនិតិវិធីដើម្បីរួមគ្នាពង្រឹងសកម្មភាព និងការអភិរក្សត្រីមេពូជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពភាពចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមតំបន់អភិរក្សត្រីមេពូជក្នុងភូមិសាស្រ្តតំបន់រ៉ាមសារ ទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦-១៧ និង១៨ធ្នូ ឆ្នាំ២០២៤ លោក ភោគ និមល់ អនុប្រធានការិយាល័យ រ៉ាមសារ បានបញ្ជាក់ថា ជនសង្ស័យយើងបានស្គាល់អត្តសញ្ញាណច្បាស់លាស់ហើយ នៅឡើយតែសមត្ថកិច្ចសុំដីការពីតុលាការនាំខ្លួនយកមកកសាងសំណុំរឿងអនុវត្តច្បាប់តែប៉ុណ្ណោះ។

លោកបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្ស បានដាក់បង្កប់ កាមេរ៉ា តាមដានសកម្មភាពជនសង្ស័យតាមចំណុចមួយចំនួន ដែលជននេះធ្លាប់ធ្វើសកម្មភាពឆក់ត្រីនៅចំណុចខេ ក្នុងនិយាមកាលេខ (613897. 1508859) ថតបានសកម្មភាពជនសង្ស័យកំពុងឆក់ត្រីបានច្បាស់ ហើយយើងបានទាក់ទងធ្វើកិច្ចសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះស្នែង សហគមន៍នេសាទភូមិថ្មី កោះហិប កោះព្នៅ ចុះមកជួយស្កាត់ផ្នែកខាងលើ ផ្នែកខាងក្រោម។

លោកបន្តថា កិច្ចសហការនេះ ជាលទ្ធផល នៅវេលាម៉ោង ២និង៥នាទីរសៀលថ្ងៃទី១៦ ស្ថិតនៅចំណុចខាងកើតកោះហាន ភូមិឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ក្រុមប្រតិបត្តិការបានដេញ និងដកហូតរឹបអូសយកបានវត្ថុតាង របស់ជនសង្ស័យរួមមាន ទូកស្មាច់ក្បាលស្រួចពណ៍ខៀវពីកន្លាក់០១គ្រឿង ទូកឈើម៉ាកស៊ីខេ០១គ្រឿង ម៉ាស៊ីនម៉ាក់ MOTOYAMA កម្លាំង២២សេសពណ៍ខ្មៅ ០១គ្រឿង។ ម៉ាស៊ីនម៉ាក់ហុយណូតា កម្លាំង២៥សេស០១គ្រឿង  អាគុយ៧០អំពែរ០៣គ្រឿង ក្បាលឆក់ស៊េរីទំនើប០២គ្រឿង ក្នុងនោះមានឆក់ក្តៅ០១ ឆក់ត្រជាក់មួយ និងកន្ត្រងដងត្រីចំនួន០៥ ។ ចំណែកជនសង្ស័យបានរត់គេចខ្លួន ហើយយើងបន្តស្រាវជ្រាវតាមរូបភាពបានស្គាល់អត្តសញ្ញាណច្បាស់លាស់ហើយ។

តាមការឱ្យដឹងពីប្រជាសហគមន៍នេសាទភូមិថ្មី សង្កាត់សាមគ្គី បានបញ្ចាក់ថា ជនសង្ស័យឈ្មោះ ខាំ ស៊ីថុន អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិឃុំកោះស្នែង មកយកប្រពន្ធនៅភូមិខាំផាន់សង្កាត់ សាមគ្គីក្រុង ខេត្តស្ទឹងត្រែង ហើយជនសង្ស័យនេះ ជាមុខសញ្ញាបើកទូកធ្វើសកម្មភាពឆក់ត្រីពេលថ្ងៃដែលមិនចេះខ្លាចសមត្ថកិច្ចណាឡើយ។

សូមបញ្ជាក់ថា វត្ថុតាងដែលបានប្រមូល និងដកហូត ខាងលើបានយកមករក្សាទុកនៅស្នាក់ការតំបន់រ៉ាមសារឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីឱ្យជនសង្ស័យនេះចូលខ្លួនមកសារភាព និងធ្វើកិច្ចសន្យាបើមិនមកទេត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ៕

អត្ថបទ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម