សន្តិសុខសង្គម
ត្រឹម១ថ្ងៃ នគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ បានផ្ដល់សេវាអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋជាង៦០០នាក់
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៥ នៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋសរុបជាង៦០០ប័ណ្ឌ និងសេវាសាធារណៈផ្សេងៗទៀត។

យុទ្ធនាការនេះ អនុវត្តតាមទិសដៅការងាររបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តម្រូវឲ្យបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្ដិ៍រដ្ឋបាលទាំង១០៥ ត្រូវពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។

ក្នុងយុទ្ធនាការសេវាសាធារណៈនេះ មន្រ្តីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាមន្រ្តីតាមបណ្ដាមូលដ្ឋានទាំង១៤ខណ្ឌ និងប៉ិស្តិ៍រដ្ឋបាលទាំង១០៥ បានអំពាវនាវឱ្យជនគ្រប់អាយុ និងពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព និងនៅសល់សុពលភាពរយៈពេល១៨០ថ្ងៃ/៦ខែ ឬសៀវស្នាក់នៅ សៀវគ្រួសារជាដើម សូមនាំគ្នាទៅបំពេញឱ្យបានគ្រប់គ្នា ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឬសៀវស្នាក់នៅ សៀវភៅគ្រួសារជាដើម សម្រាប់ប្រើប្រាស់តាមតម្រូវការ។

សូមបញ្ជាក់ថា ការផ្កល់សេវាសាធារណៈជូនពលរដ្ឋជាង៦០០ប័ណ្ណនេះរួមមាន ទី ១.បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៦៦៤នាក់ (ផ្តល់ឡើងវិញ ចំនួន៥៩២នាក់ និងផ្តល់ថ្មីចំនួន៧២នាក់។ ទី២. ផ្តល់សៀវភៅស្នាក់នៅថ្មី ១៦គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៧៤គ្រួសារ, ទី៣ ផ្តល់សៀវភៅគ្រួសារថ្មី ៤០គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ២០គ្រួសារ។

គួរបញ្ជាក់បន្ថែមថា ការផ្តល់សេវាលើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ នគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ នឹងត្រូវបានយកទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?