Connect with us

សន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ មន្ទីរកិច្ចការនារីទាំង១០ខេត្ត ប្តេជ្ញាចូលរួមជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ App NoDrug នៅក្នុងដែនសមត្ថកិច្ច

បានផុស

នៅ

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងបែបនេះ ក្រោយពេលសិក្ខាកាមមកពីខេត្តចំនួន១០ ទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug https://nodrugsnacd.com/download របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន” ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា មន្ទីរកិច្ចការនារីចំនួន១០ មកពីខេត្តសៀមរាប កំពត កោះកុង ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន មានភាពសប្បាយរីករាយក្រៃលែងហើយបានប្ដេជ្ញាចិត្តចូលរួមលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគាត់។

ឧត្ដមសេនីយ៍ត្រី យិន យឿត ដែលជាគ្រូឧទ្ទេសផ្តល់ធាតុចូលក្នុងវគ្គបណ្ដុះបណ្ដាលនោះ បានប្រាប់ឱ្យដឹងបន្ថែមទៀតថា សិក្ខាកាមទាំងអស់មានការចាប់អារម្មណ៍ខ្លាំងចំពោះApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយពួកគាត់យល់ថា App NoDrug នឹងអាចជួយប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍របស់ពួកគាត់ឲ្យចាកផុតបានពីបញ្ហាគ្រឿងញៀន និងចូលរួមចំណែករាយការណ៍រាល់គ្រប់ករណីនៃបទល្មើសគ្រឿងញៀនដែលកើតមាននៅក្នុងសហគមន៍របស់ពួកគាត់ជូនដល់អាជ្ញាធរមានសមត្ថកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម