សន្តិសុខសង្គម
ការកាប់រុករានទន្ទ្រានដីព្រៃសហគមន៍ ការដាក់អន្ទាក់សត្វព្រៃ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង
ការកាប់រុករានទន្ទ្រានដីព្រៃសហគមន៍ ការកាប់បំផ្លាញព្រៃឈើ និងការដាក់អន្ទាក់សត្វព្រៃ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ពីរដ្ឋបាលព្រៃឈើ និងសហគមន៍ អាជ្ញាធរស្រុក អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល ក្នុងការការពារព្រៃឈើ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោងរេដបូកមេគង្គ ជំហាន១ ។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានលើកឡើងថា គម្រោងរេដបូកមេគង្គ ជំហានទី១ បានចុះផ្សព្វផ្សាយអំពីគម្រោងរេដបូកមេគង្គ-ជំហាន១ មានគោលបំណង លើកកម្ពស់ចំណេះដឹងដល់សហគមន៍មូលដ្ឋានអំពីសារសំខាន់របស់គម្រោងរេដបូក ផែនការយុទ្ធសាស្រ្ត និងជំរុញឲ្យសហគមន៍ចូលរួមការពារព្រៃឈើ និងជីវចម្រុះដើម្បីបង្កើនឥណទានកាបូនព្រៃឈើ។

លោកបន្តថា ក្នុងសកម្មភាពនាៗកម្លាំងសហការបានចុះល្បាត តាមព្រៃសហគមន៍ ព្រមទាំងបង្ក្រាបនូវសកម្មភាព ដូចជាការកាប់ព្រៃឈើ ការដាក់អន្ទាក់សត្វព្រៃ ការកាប់រុករានទន្ទ្រានផ្ទៃដីសហគមន៍ធ្វើជាកម្មសិទ្ធិ ក្នុងនោះមន្ត្រីរបស់យើងក៏បានដកហូតនៅវត្ថុតាងនាំទៅរក្សាទុក កំណត់អត្តសញ្ញាណជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធី។ ដោយឡែកចំពោះប្រជាពលរដ្ឋមួយចំនួនដែលអាស្រ័យផលដាំដំណាំក្នុងព្រៃសហគមន៍អោយបញ្ឈប់ និងប្រគល់ដីជូនសហគមន៍វិញផងដែរ ហើយជាលទ្ធផល អ្នកដែលកាប់ទន្ទ្រានដីព្រៃសហគមន៍ក៏បានយល់ព្រមប្រគល់ដីអាស្រ័យផលទាំងនោះប្រគល់មកអោយសហគមន៍វិញដោយស្ម័គ្រចិត្តផងដែរ។

ជាមួយគ្នានេះដែរគណៈកម្មការសហគមន៍ព្រៃឈើ ក៏បានប្រជុំផ្សព្វផ្សាយ និងចុះដាក់ស្លាកអំពីទោសទាន់នៃការកាប់រាន ឈូសឆាយព្រៃ យកដីធ្វើជាកកម្មសិទ្ធិ ក្នុងព្រៃសហគមន៍។ ហើយបានសិក្សាចំនុចនិយាមកាព្រំប្រទល់ដីសហគមន៍ព្រៃឈើនីមួយៗសំរាប់ពង្រីកផ្ទៃដីបន្ថែម ដោយធ្វើការសហការជាមួយអាជ្ញាធរស្រុក អាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងគណ:កម្មកាផងដែរ។

លោកនាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានលើកឡើដែរថា កន្លងមកក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងយើង ក៏បានចូលរួមប្រជុំជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ស្តីពីការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ហើយអង្គប្រជុំបានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់រានដីព្រៃ បទល្មើសដឹកជញ្ជូន សន្និធិផលអនុផលព្រៃឈើ សត្វព្រៃ និងតាមដានត្រួតពិនិត្យសិប្បកម្មមានច្បាប់ និងបង្រ្កាបសិប្បកម្មគ្មានច្បាប់នៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងផងដែរ៕
អត្ថបទ៖ ហុង វិនជូ






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ