Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆបោកប្រាក់តាមបណ្ដាញសង្គម២ម៉ឺន៥ពាន់ដុល្លារ

បានផុស

នៅ

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពទិញ-លក់ទំព័រគណនីហ្វេសប៊ុក និងកម្ចីប្រាក់អនឡាញ ផ្ទេរប្រាក់តាមគណនីធនាគារផ្សេងៗ។ ជនសង្ស័យបានធ្វើសកម្មភាពឆបោកប្រាក់លើជនរងគ្រោះចំនួន១១នាក់ ក្នុងទំហំទឹកប្រាក់ចំនួន២ម៉ឺន៥ពាន់ដុល្លាសហរដ្ឋអាមេរិក ចាប់ពីតាំងពីឆ្នាំ២០២២មកម្លេះ។

តាមការស្រាវជ្រាវ និងសួរចម្លើយចំនួនជនរងគ្រោះ និងទំហំទឹកប្រាក់អាចមានចំនួនច្រើនជាងចំនួនខាងលើ។ តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យា ជនសង្ស័យបានប្រព្រឹត្តបទល្មើស ឆបោកប្រាក់តាមបណ្តាញ​ទំនាក់ទំនងសង្គម តាំងពីអំឡុងឆ្នាំ២០២២មកម្លេះ ដោយបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយ ផ្សព្វផ្សាយពីការផ្តល់ប្រាក់កម្ចីតាមអនឡាញ និងការទិញ-លក់ទំពរ័គណនីហ្វេសប៊ុក ហើយក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះដែលចង់ស្នើសុំប្រាក់កម្ចី ឬទិញទំព័រគណនីហ្វេសប៊ុកពីរូបគេ គេបានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្ដង។

ជនសង្ស័យឈ្មោះ ប.ន ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ស្នើសុំកម្ចីប្រាក់ តាមប្រព័ន្ធអនឡាញ ពីស្ថាប័ននានា ដែលគ្មានប្រភពច្បាស់លាស់ តាមបណ្តាញទំនាក់ទំនងសង្គម និងការទិញ លក់ទំនិញនានាតាមប្រព័ន្ធអនឡាញ ពីគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុកដែលគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិទៀតផង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៤ វិនាទី មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆបោកប្រាក់តាមបណ្ដាញសង្គម២ម៉ឺន៥ពាន់ដុល្លារ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ប៉ូឡូញ គំរាមចាប់ខ្លួនលោក Netanyahu ខែក្រោយ

ព័ត៌មានជាតិ៥០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំលើកទឹកចិត្តសាលារដ្ឋ និងឯកជន​បញ្ចូលកម្មវិធីសិក្សាបែបទំនើបរបស់ជប៉ុនទៅក្នុងកម្មវិធីសិក្សា

ព័ត៌មានជាតិ១ ម៉ោង មុន

សិស្សានុសិស្ស ៦៥០០នាក់ មកពីជុំវិញពិភពលោកចូលរួមប្រកួតគណិតវិទ្យាអង្គរលើកទី៤នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋាភិបាល​អាល់បានី​នឹង​បិទ​​​ TikTok​ ចា​​​ប់​ពីឆ្នំា​២០២៥​ ដើម្បី​តាមដានការអប់រំកុមារ​

Sokha Hotels

ព័ត៌មានពេញនិយម